អ.ស.ប៖ អាយុសង្ឃឹមរស់ ការអប់រំ និងកម្រិតប្រាក់ចំណូលកំពុងធ្លាក់ចុះខ្លាំងក្នុងប្រទេសមួយចំនួន

អ.ស.ប៖វឌ្ឍនភាពជាច្រើនទសវត្សរ៍របស់ពិភពលោក ទាក់ទង នឹង អាយុសង្ឃឹមរស់ ការអប់រំ និងកំណើនសេដ្ឋកិច្ច បានចាប់ផ្តើមជួបភាព មិន ប្រក្រតី ចាប់តាំងពីផ្ទុះមានជំងឺរាតត្បាតមក។ នេះបើតាម របាយការណ៍ ថ្មីមួយរបស់អង្គការសហប្រជាជាតិ។

រយៈពេលពីរឆ្នាំកន្លងមកនេះ កម្រិតនៃការអភិវឌ្ឍមនុស្សនៅ ប្រទេស ប្រាំបួន ក្នុងចំណោមប្រទេសចំនួន ១០ បានធ្លាក់ចុះ នៅលើតារាង សន្ទស្សន៍របស់អង្គការសហប្រជាជាតិ។ ជំងឺកូវីដ១៩ សង្គ្រាមនៅ អ៊ុយក្រែន និងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួល អាកាសធាតុ ត្រូវគេមើលឃើញថា ជាកត្តាដែលនាំឲ្យការអភិវឌ្ឍពិភពលោកដើរ បញ្ច្រាសទិសត្រលប់ក្រោយវិញ។

សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីវាស់វែងកម្រិតសុខុមាលភាព នៅតាមបណ្តាប្រទេសនានា ដោយផ្អែកលើកត្តាផ្សេងទៀត ក្រៅតែពីមើលលើផលិតផលក្នុងស្រុកសរុប។

នៅឆ្នាំ ២០២២នេះ ប្រទេសស្វីស ឈរនៅលើលេខរៀង កំពូល នៃ សន្ទស្សន៍ ជាមួយនឹងអាយុសង្ឃឹមរស់ដល់ ៨៤ ឆ្នាំ ហើយជាមធ្យម ប្រជាពលរដ្ឋស្វីសបានចំណាយពេល ១៦,៥ឆ្នាំ ក្នុងការអប់រំ និង មានប្រាក់ចំណូលជាមធ្យម ៦៦ ០០០ ដុល្លារ។

ចំណែក ចំណាត់ថ្នាក់នៅបាតតារាងនៃសន្ទស្សន៍វិញ បានទៅស៊ូដង់ ខាងត្បូង ដែលជាប្រទេសស្ថិតនៅអាហ្វ្រិកខាងជើង។ នៅទីនោះ អាយុសង្ឃឹមរស់គឺ ៥៥ ឆ្នាំ ហើយការចំណាយពេលសិក្សានៅ សាលារៀន ជាមធ្យម មានតែ ៥,៥ ឆ្នាំប៉ុណ្ណោះ។ រីឯប្រាក់ចំណូល ដែលប្រជាជនស៊ូដង់ រកបានក្នុងមួយឆ្នាំវិញមានត្រឹមតែ ៧៦៨ដុល្លារ តែប៉ុណ្ណោះ។

គួរជ្រាបថា សន្ទស្សន៍ឆ្នាំ ២០២២នេះ ធ្វើឡើងដោយផ្អែកលើទិន្នន័យ ដែលបានមកពីឆ្នាំ ២០២១។ អ្នកជំនាញ បានព្យាករថា សន្ទស្សន៍នៃ ការអភិវឌ្ឍឆ្នាំ ២០២៣ខាងមុខ អាចនឹងអាក្រក់ជាងនេះទៅទៀត ដោយហេតុថា មានប្រទេសជាង ៨០ កំពុងតែប្រឈមនឹងបញ្ហា សងបំណុលជាតិរបស់ពួកគេ។ បញ្ហានេះ មានសភាពធ្ងន់ធ្ងរ ហើយ នឹងអាចជះផលវិបាករយៈពេលច្រើនឆ្នាំ។ នេះបើតាមអ្នកជំនាញ ដដែលបញ្ជាក់៕
ដោយៈលី លីយ៉ា

ប្រភព៖ UN sees life expectancy, education and income fall
https://www.bbc.com/news/world-62824357

ads banner