សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យលោក ខឹម វាសនា ឆ្លើយតបរឿងគេចោទថា សម្តេចជាអ្នកបញ្ជាឱ្យបង្កើតព្រឹត្តិការណ៍នៅភ្នំគូលែន

សៀមរាប៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យលោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) គួរចេញបកស្រាយចំពោះការចោទប្រកាន់ថា ការបង្កើតព្រឹត្តិការណ៍ កៀរគរមនុស្សទៅប្រមូលផ្ដុំនៅ ក្នុង ចម្ការជិតភ្នំគូលែន ដើម្បីគ្របរឿង រ៉ាវភ្នំតាម៉ៅ ។

ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្តាំដូច្នេះថា លោក ខឹម វាសនា គួរចេញឆ្លើយតបចំពោះការលើកឡើងថា ការបង្កើតព្រឹត្តិការណ៍ជើងភ្នំគូលែន របស់លោក ខឹម វាសនា គឺធ្វើតាមបញ្ជា របស់ សម្តេច ដើម្បី បន្សាប បញ្ហា ភ្នំតាម៉ៅ ដូច្នេះដើម្បីកុំឱ្យក្លាយជាអាយ៉ង សម្ដេច គឺលោក ខឹម វាសនា ត្រូវតែចេញបកស្រាយចំពោះបញ្ហានេះ ។

សូមជម្រាបថា លោក ខឹម វាសនា កាលពីចុងខែមុន បានឃោសនាកៀរគរឱ្យអ្នកគាំទ្រខ្លួនទៅប្រមូលផ្ដុំគ្នានៅដី ចម្ការ របស់ខ្លួន នៅក្បែរជើងភ្នំគូលែន ដោយបាននិយាយថា នឹងមានទឹកលិចផែនដី តែទោះជាយ៉ាងណា ការប្រមូលផ្ដុំនោះ ត្រូវបានរំសាយវិញ អស់ហើយ បន្ទាប់ពីអាជ្ញាធរ ព្រមាន ចាត់វិធានការ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner