របាយការណ៍អ.ស.ប រកឃើញថា មនុស្ស៥០លាននាក់ ធ្លាក់ទៅ ក្នុង ស្ថានភាព «ទាសភាពសម័យទំនើប»

អ.ស.ប៖យ៉ាងហោចណាស់មានមនុស្សចំនួន៥០លាន នាក់នៅ ទូទាំង ពិភពលោក កំពុងរស់នៅក្នុងស្ថានភាព «ទាសភាពសម័យ ទំនើប»។ នេះបើតាមរបាយការណ៍របស់អង្គការពលកម្មអន្ដរជាតិ របស់អង្គការសហប្រជាជាតិ ហៅកាត់ថា អាយឡូ(ILO) ចេញ ផ្សាយនៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

បើតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ទម្រង់ទាសភាព សម័យទំនើប ស្ដែងឲ្យឃើញតាមរយៈ ចំនួនមនុស្សដែលជាប់នៅ ក្នុងពលកម្មដោយបង្ខំ ឬរៀបការដោយបង្ខំ និងវិបត្តិផ្សេងទៀត ដែលបានកើនឡើង១ភាគ៥ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែល គិតជាចំនួនប្រជាជន គឺអាចមានដល់ទៅ៥០លាននាក់។

ការសិក្សាដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ការងារ និងការធ្វើចំណាកស្រុក រួមជាមួយមូលនិធិ Walk Free បានរក ឃើញថា នៅចុងឆ្នាំមុន ជាងពាក់កណ្តាលនៃអ្នកទាំងនោះ ត្រូវបាន បង្ខំឱ្យធ្វើការប្រឆាំងនឹងឆន្ទៈរបស់ពួកគេ ហើយអ្នកផ្សេងទៀតដែល នៅ សល់ត្រូវបានបង្ខំឱ្យរៀបការ។

«ការធ្វើការដោយបង្ខំ និងការរៀបការដោយបង្ខំ» សុទ្ធតែស្ថិតក្រោម និយមន័យនៃទាសភាពទំនើប ខណៈពួកគេ មិនអាចបដិសេធ ឬ មិនអាចចាកចេញបាន ដោយសារតែការគំរាមកំហែង អំពើហិង្សា ការបោកបញ្ឆោត ការរំលោភអំណាច ឬទម្រង់បង្ខិតបង្ខំផ្សេងទៀត។
អង្គការសហប្រជាជាតិបានកំណត់គោលដៅលុបបំបាត់រាល់ទម្រង់នៃទាសភាពសម័យទំនើបនៅឆ្នាំ២ ០៣០ ប៉ុន្តែចំនួនមនុស្សដែល ជាប់ ក្នុងពលកម្មដោយបង្ខំ ឬរៀបការដោយបង្ខំមានចំនួន រហូត ដល់ទៅ ១០លាននាក់ នៅចន្លោះឆ្នាំ ២០១៦ និង ២០២១។

ស្ថានការណ៍នៃទាសភាពសម័យទំនើប មានលលក្ខណៈ កាន់ តែធ្ងន់ធ្ងរឡើង ដោយសារជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឲ្យ លក្ខខណ្ឌរស់នៅកាន់តែអាក្រក់ និងកម្រិតបំណុលកើនឡើង សម្រាប់កម្មករជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ជម្លោះប្រដាប់អាវុធ និងការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប្រជាជនធ្លាក់ទៅក្នុង ភាពក្រីក្រខ្លាំង ហើយបង្ខំឱ្យពួកគេធ្វើចំណាកស្រុកកាន់តែច្រើន។

បើតាមរបាយការណ៍របស់ អាយឡូ បង្ហាញថា ស្ត្រីនិងកុមារ គឺជាជន ងាយរងគ្រោះបំផុត សម្រាប់ទម្រង់ទាសភាពសម័យទំនើប។

របាយការណ៍ដដែលបញ្ជាក់ថា មានកុមារម្នាក់ក្នុងចំណោមប្រាំនាក់ ត្រូវរងគ្រោះដោយសារការធ្វើពលកម្មដោយបង្ខំ ហើយជាងពាក់ កណ្តាល នៃពួកគេ រងគ្រោះមួយជាន់ទៀត នៅក្នុងការកេងប្រវ័ញ្ច ផ្លូវភេទ៕
ដោយ៖កែវ កិរិយា

ads banner