ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង គោរពវិញ្ញាណក្ខន្ធអតីតយុទ្ធមិត្តបញ្ជាការដ្ឋានអង្គរក្ស ក្នុង ឱកាសបុណ្យកាន់បិណ្ឌ វេនទី៧

ភ្នំពេញ៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជន ចូលរួមពិធីបុណ្យកាន់បិណ្ឌវេន ទី៧ នាព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ ២០២២នេះ បញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ ដល់អតីតយុទ្ធជន និងយុទ្ធនារីនៃ បញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើ ពលកម្ម និងទទួលមរណភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមកនេះ ។

ពិធីនេះបានប្រារព្ធធ្វើឡើង ដោយមានវត្តមានឯកឧត្តម នាយ ឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយនិងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំង ក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត ។

ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានមាន ប្រសាសន៍ថា ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្ស តែងតែបានរៀប ចំនូវពិធីនេះឡើង នៅក្នុងឱកាសបុណ្យប្រពៃណីជាតិ និងបុណ្យ ភ្ជុំបិណ្ឌ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផល បុណ្យជូនដល់ បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាតិការ ទាំង ៧សន្ដាន ជាពិសេសជូននាយទាហាន និងពលទាហាន ដែលបានបូជាសាច់ ស្រស់ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner