បុរសដែលបាត់ខ្លួនម្នាក់ទៀតនោះ ត្រូវបានគេរកឃើញសាកសពស្លាប់នៅក្នុងទឹកដីថៃជាប់ព្រំដែន ស្រុកសំឡូត នៅព្រឹកថ្ងៃទី២០កញ្ញានេះ

អត្ថបទដោយ៖
Kien Sereyvuth

  ដោយឡែកព័ត៌មានចុងក្រោយ ដែលភ្នាក់ងារអប្សរា ទើបទទួលបានតាមប្រព័ន្ធសារតេឡេក្រាម
ផ្លូវការ របស់ រដ្ឋបាលស្រុកសំឡូត នៅវេលាម៉ោង ១៧,២៥នាទីល្ងាចថ្ងៃទី២០ខែកញ្ញានេះ បុរសដែ លបាត់ខ្លួនម្នាក់ទៀត ឈ្មោះ ផាន់ វី នោះត្រូវបាន កងកម្លាំងប្រទះឃើញសាកសពស្លាប់នៅក្នុងទឹក ដីថៃជាប់ព្រំដែនស្រុកសំឡូត ហើយត្រូវបានសម ត្ថកិច្ចកងកម្លាំងផ្តល់ដំណឹងដល់ក្រុមគ្រួសារសពហើយនិងបានត្រៀមនាំក្រុមគ្រួសារសព នៅព្រឹកថ្ងៃស្អែកទី២១ ខែកញ្ញានេះ ដើម្បីទៅប្រារព្វនូវកិច្ចបូជាសពនៅនឹងកន្លែងដែលប្រទះឃើញក្នុងទឹកដីថៃតែម្តង និងដើម្បីនាំយកធាតុសាកសព ត្រឡប់មកធ្វើបុណ្យទៅតាមប្រពៃណីនៅភូមិកំណើតខ្លួនវិញនេះ បើយោងតាមលិខិតរដ្ឋបាលស្រុកសំឡូត បានរាយការណ៍ជូនរដ្ឋបាលខេត្តបាត់ដំបង ល្ងាចថ្ងៃនេះ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner