វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ជាង ២ពាន់នាក់ និងស្លាប់ ៤នាក់ទៀត

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,២៨៧ករណីទៀត កាលពីថ្ងៃទី២១ កញ្ញា។ ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមចំនួន ៤នាក់ទៀតផងដែរ ។

គិតត្រឹមយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៦៥,៦៩១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៥៨២,៦៨៨នាក់ និងស្លាប់សរុបចំនួន ៤៣,១៤៦នាក់ ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner