កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប បទល្មើសនេសាទនៅក្នុងស្រុកកំពង់លែងកាប់បំផ្លាញរបាំងសាច់អួន និងរបាំងស្បៃមុងខុសច្បាប់ចំនួន ១០កន្លែងមានប្រវែង ១២០០ម៉ែត្រ

កំពង់ឆ្នាំង៖ លោក លីឡា នាយខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជាររបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសម្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយគណៈបញ្ជាការឯកភាពស្រុកកំពង់លែងនិងសហគមន៍នេសាទ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចនគរទ្វីប និងចំណុចទំនប់ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះបានប្រើប្រាស់កម្លាំងសរុប ២២នាក់ និង មធ្យោបាយកាណូតស្មាច់ចំនួន ០៦គ្រឿង។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបាន បំផ្លាញចោលវត្ថុតាងរួមមាន៖ របាំងស្បៃមុងចំនួន០១ករណី ស្មើនឹង០៦ កន្លែង មានប្រវែង ៤០០ម៉ែត្រ លូស្បៃមុងចំនួន ០៦មាត់ និងរុះរើរបាំងសាច់អួនចំនួន ០១ករណី ស្មើនឹង០៤កន្លែងមានប្រវែង ៨០០ម៉ែត្រ លូសាច់អួនចំនួន ១០មាត់ បង្គោលសរុបចំនួន ៥០០ដើម និងបាន ចាក់លែង កូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញចំនួន ៥០គីឡូក្រាមផងដែរ។

យោងតាមការបញ្ជាក់ពី លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក៏បានឲ្យ ដឹងផងដែរថា ជាទិសដៅរបស់មន្ទីរ និងរបស់គណៈបញ្ជាការឯកភាពខេត្ត កម្លាំងខណ្ឌរដ្ឋបាលជលផល និងនាយសង្កាត់រដ្ឋបាលជលផល គ្រប់ស្រុកត្រូវសហការបង្ក្រាប ជាមួយគណៈបញ្ជាការឯកភាពស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានជាប្រចាំដោយមិនត្រូវឲ្យមានបទល្មើសនេសាទកើតមានអនាធិបតេយ្យនោះឡើយ។

ករណីនេះបើមានបទល្មើសនេសាទនៅក្នុងសង្កាត់ ឬផ្នែកជលផលណាមួយ ដោយការទ្វេសប្រហែស ឬសមគំនិតមន្ត្រីទទួលខុសត្រូវក្នុងសង្កាត់ និងផ្នែកនេសាទនោះត្រូវទទួលខុសត្រូវចំពោះមុខ គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner