ប្រតិកម្មមួយចំនួននៃប្រទេសជាសមាជិកក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ ចំពោះសេចក្តីប្រកាសអំពីការចល័តទ័ពដោយផ្នែករបស់រុស្ស៊ី

អត្ថបទដោយ៖
AMS OneMinute

១. ការិយាល័យការបរទេសរបស់អង់គ្លេស បាននិយាយថា ការចល័តនេះនឹងធ្វើឱ្យស្ថានភាពជម្លោះរុស្ស៊ី និងអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ

២. អនុអធិការបតីអាល្លឺម៉ង់លោក Robert Habeck បានហៅការចល័តនេះថាជាការ “ដើរជំហានខុសមួយទៀតរបស់រុស្ស៊ី”

៣. នាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo បាននិយាយថាអឺរ៉ុប “មិនគួរចាក់សាំងលើភ្លើងដែលកំពុងឆេះនោះទេ”

៤. នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte បានហៅការចល័តដោយផ្នែកនេះថាជា “សញ្ញាណនៃភាពភ័យស្លន់ស្លោរបស់រុស្ស៊ី”

៥. ក្រសួងការបរទេសនៃប្រទេសឡាតវីបានប្រកាសថា ខ្លួននឹងមិនផ្តល់ទិដ្ឋាការដល់ជនណាដែលមិនអើពើពីការចល័តនេះ

៦. អគ្គលេខាធិការអង្គការណាតូថា ជម្លោះនៅអ៊ុយក្រែនត្រូវតែ “បញ្ចប់នៅលើតុចរចា” – RT

#ams1minute

ads banner