សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងការណ៍ ក្នុងមហាសន្និបាតអង្គសហប្រជាជាតិ លើកទី៧៧ នៅព្រឹកថ្ងៃទី២៣ កញ្ញា
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ញូវយ៉ក៖ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកឧត្តម Antonio Guterres អគ្គលេខាអង្គការសហប្រជាជាតិ និងជាមួយឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសអញ្ជើញស្តាប់សេចក្តីថ្លែងការរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងមហាសន្និបាតអង្គសហប្រជាជាតិ លើកទី៧៧ ហើយសម្ដេច នឹងអញ្ជើញឡើងថ្លែងការ នៅព្រឹកថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកដូច្នេះថា៖ បន្ទាប់ពីជួបពិភាក្សាជាមួយអគ្គលេខាអង្គការសហប្រជាជាតិ និងជាមួយនាយក UNDP ឆ្លៀតឱកាសមកស្តាប់សេចក្តីថ្លែងការរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងមហាសន្និបាតលើកទី៧៧ នៃអង្គសហប្រជាជាតិ។

សម្ដេចតេជោ បានបញ្ជាក់ថា សម្រាប់ខ្ញុំ នឹងឡើងថ្លែងការ នៅព្រឹកស្អែក ថ្ងៃ២៣ខែកញ្ញាឆ្នាំ២០២២៕ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។