សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្តវីរបុរសគុយបា Jose Marti

ហាវ៉ាណា៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ បានអញ្ចើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរបុរសគុយបា លោក Jose Marti នៅវិមាន Jose Marti Memorial នៅថ្ងៃទី២៤ ខែកញ្ញា។

លោក José Julián Martí y Pérez គឺជា កវី និងអ្នកនិពន្ធជនជាតិគុយបា អ្នកស្នេហាជាតិ ដែលបានក្លាយជានិមិត្តរូបនៃការតស៊ូដើម្បីឯករាជ្យរបស់ប្រទេសគុយបា ពីប្រទេសអេស្ប៉ាញ។ ការលះបង់របស់គាត់ចំពោះគោលដៅនៃសេរីភាពគុយបាបានធ្វើឱ្យឈ្មោះរបស់គាត់មានន័យដូចសម្រាប់សេរីភាពនៅទូទាំងអាមេរិកឡាទីន។

ក្នុងនាមជាអ្នកស្នេហាជាតិ Martí បានរៀបចំ និងបង្រួបបង្រួមចលនាដើម្បីឯករាជ្យគុយបា ហើយបានស្លាប់នៅលើសមរភូមិប្រយុទ្ធដើម្បីឯករាជ្យមួយនេះ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner