សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ
អត្ថបទដោយ៖
ឈឹម សុផល
ខេត្តព្រះវិហារ៖ ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឲ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រ ភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ចន្លោះគីឡូម៉ែត្រ ៥៦០ ដល់គីឡូម៉ែត្រលេខ ៥៦១ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងឡើងលើសកម្រិតប្រកាសអាសន្ន រហូតដល់មានសេក្តីជូនដំណឹងសារជាថ្មី ៕




ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។