កងកម្លាំងនគរបាល រួមជាមួយ អាជ្ញាធរ កម្លាំងប្រជាការពារ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាជួយរុះរើ ផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ដែលកំពុងប្រឈមនឹងការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេមេគង្គ ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការចង្អលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលត្បូងឃ្មុំ និងក្រោយពីទទួលបានសេចក្តីរាយការណ៍ របស់លោកអធិការនគរបាលស្រុកត្បូងឃ្មុំ រួចមក លោកឧត្តមសេនីយទោ ម៉ុន មាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី១ ដោយសហការជាមួយ អាជ្ញាធរស្រុកត្បូងឃ្មុំ ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប្រជាការពារភូមិ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាជួយរុះរើ ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ដែលកំពុងប្រឈម និងការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេមេគង្គ នាព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២២ ។
ហេតុការណ៍ នៃការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេមេគង្គនេះ ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានកើតឡើងកាលពីវេលាម៉ោង ១៨ល្ងាចម្ដង និងម៉ោង ១៩លា្ងចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ។ ចំពោះច្រាំងទន្លេដែលបានបាក់ស្រុតចូលទៅក្នុងទឹកទន្លេនោះមានទទឹងប្រវែង ១៥ម៉ែត្រ បណ្ដោយប្រវែង ៦០ ម៉ែត្រ ។
ផ្ទះប្រជាពលរដ្ឋ ដែលប្រឈមខ្លាំងមានចំនួន ៥ខ្នងផ្ទះ ។ បានរុះរើរួចមានចំនួន ០៣ខ្នង និងផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ០២ខ្នងទៀតនឹងត្រូវរុះរើនៅថ្ងៃស្អែក ។
ចំពោះផ្ទះ បងប្អូនប្រជាពលរដ្ឋចំនួន ០៣ខ្នង ត្រូវបានកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំយើងជួយរុះរើរួចរាល់ មានឈ្មោះដូចខាងក្រោមៈ
១. ផ្ទះឈ្មោះ វ៉ែន វាសនា ភេទប្រុស អាយុ ៤៩ឆ្នាំ ផ្ទះទំហំ ៧ម × ១២ម សង់ពីឈើ ប្រក់ក្បឿង ។
២.ផ្ទះឈ្មោះ សាន រស្មី ភេទប្រុុស អាយុ ៣២ឆ្នាំ ខ្មែរ ផ្ទះទំហំ ៥ម × ៤ម សង់អំពីឬស្សី ប្រក់ ស័ង្កសី ។
៣.ផ្ទះឈ្មោះ ចាន់ សុឹម ភេទស្រី អាយុ ៧៨ឆ្នាំ ផ្ទះទំហំ ៥ម × ៤ម សង់អំពីឬស្សី ប្រក់ ស័ង្កសី ។
យើងខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែង សត្វពាហនៈផ្សេងៗ នៅជាប់ក្បែរ មាត់ច្រាំងទន្លេមេគង្គ គឺត្រូវប្រុងប្រយ័ត្នខ្ពស់ អំពីការស្រុតបាក់ច្រាំងទន្លេ ។
ក្នុងករណី បងប្អូនមានបញ្ហា សំណូមពរ ឬមានហេតុការណ៍អ្វីកើតមានឡើង ដែលតម្រូវឱ្យយើងខ្ញុំជួយអន្តរាគមន៍ ដោះស្រាយនោះ សូមរាយកាណ៍ ឬ ផ្តល់ព័ត៌មាន មកយើងខ្ញុំ ២៤ម៉ោងលើ២៤ម៉ោង តាមរយៈលេខ ទូរស័ព្ទ ទាន់ហេតុការណ៍ (Hotline): ☎️117 និងលេខប្រចាំបញ្ជា☎️ 071 44 22 666 ៕ លី ពៅ

