លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បន្តដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យឃ្លាំងបញ្ចាំម៉ូតូនៅតំបន់ឃ្លាំងរំសេវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបន្តសហការជាមួយកម្លាំងចម្រុះខណ្ឌទួលគោក ចុះត្រួតពិនិត្យទីតាំងឃ្លាំងទទួលបញ្ចាំ និងស្តុកម៉ូតូ ស្ថិតនៅក្បែរអធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមបណ្ដោយផ្លូវលេខ៣២៤ មូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មាននៅឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការចុះឆែកត្រួតពិនិត្យទីតាំងហាងបញ្ចាំ នូវតំបន់ឃ្លាំងរំសេវ ចំនួន០៥ថ្ងៃ ដោយគិតចាប់តាំងពីល្ងាចថ្ងៃទី១៩ រហូតមកដល់វេលាម៉ោង ០៤ល្ងាចថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២២ នេះកម្លាំងអាជ្ញាធរជំនាញពាក់ព័ន្ធអ្នកដឹកនាំផ្ទាល់ដោយលោក ឃ្លាំង ហួត បានចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំបានចំនួន ៥៣ទីតាំង ក្នុងចំណោមជាង ៦០ទីតាំង ដោយបានបិទទីតាំងហាងបញ្ចាំចំនួន ១៣ ទីតាំង ដកហូតម៉ូតូបានចំនួនសរុបចំនួន ១១១៣គ្រឿង រថយន្តចំនួន ១៤គ្រឿង passapp ចំនួន ១២គ្រឿងម៉ូតូកង់បីចំនួន ៩គ្រឿង និងឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ធចំនួន ០៩នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យអមសាលាដំបូលរាជធានីភ្នំពេញចាត់ការតាមនិតិវិធី។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីបានបញ្ជាក់ថាចំពោះម៉ូតូចំនួន ១១១៣ គ្រឿងដកហូតរក្សារទុកនៅតំបន់OCIC គឺលោកបានប្រគល់ជូនទៅកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យកម្លាំងនគរបាលជំនាញធ្វើការត្រួតពិនិត្យចំពោះម៉ូតូណាជាម៉ូតូខុសច្បាប់និងម៉ូតូណាដែលម៉ូតូបញ្ចាំ រួចចាត់ការតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner