ភ្លើងបានឆាបឆេះឃ្លាំងស្តុកកម្ទេចក្រណាត់មួយកន្លែងនៅ ខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ មានអគ្គីភ័យដែលឆាបឆេះឃ្លាំងស្តុកកម្ទេចក្រណាត់មួយកន្លែងនៅក្នុងរោងចក្រ ឌីន លីង ហ្គាមុិន ឯ.ក យ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ ព្រមទាំងជនជាតិចិន ដែលដេកក្នុងរោងចក្រ ជួយយកបំពង់បាញ់ពន្លត់ និងសមត្ថកិច្ច ជួយអន្តរាគមន៍ ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃ ពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងជើងខាងក្រោយផ្សារជម្ពូវ័ន្តស្ថិតនៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅភូមិជម្ពូវ័ន្ត៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាឃ្លាំងស្តុកកម្ទិចក្រណាត់មានទំហំ៤ម៉ែត្រ គុណ និង៧ម៉ែត្រ ជញ្ជាំងថ្ម ប្រក់ស័ង្កសី ដែលនៅក្នុងរោងចក្រមានឈ្មោះ ឌីន លីង ហ្គាមុិន ឯ.ក ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហ៊ុយចេញពីក្នុងឃ្លាំងស្តុកកម្ទេចក្រណាត់បាន បង្កជាអគ្គីភ័យឆាបឆេះ ភ្លាមៗនោះ ប្រជាពលរដ្ឋ និងជនជាតិចិនបាន យកបំពុងពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើន បំពុង ថែមទាំងយកធុងមកដងទឹកជះនៅតែមិនរលត់ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋាន និងហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ដើម្បីបង្កាមិនឲ្យរាលដាលឆេះបន្តពេញក្នុងរោងចក្រ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មាន នេះកម្លាំងនគរបាលពន្លត់អគ្គិភ័យ បានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេលាម៉ោង១១និង៣០ នាទីយប់ នៅថ្ងៃខែឆ្នាំដដែលទេីបអគ្គិភ័យរលត់ទៅវិញ ទាំងស្រុង ។
លោកនាយការិយាល័យបានបញ្ជាក់ផងដែរ ថាពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យនេះរថយន្តពន្លត់អគ្គិភ័យ ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់អស់៧គ្រឿង ទេីបអាចគ្រប់គ្រង់បានជាស្ថាពរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុនៃការឆាបឆេះនេះមកពីឆ្លងចរន្តអគ្គិសនី និងទំហំនៃការខូចខាតអស់កម្ទេចក្រណាត់អស់មួយឃ្លាំង ប៉ុន្តែពុំបណ្តាលឲ្យឆេះរាលដាលដល់អាគារ ផ្សេងៗទៀតឡើយ និង មិនមានអ្នករងរបួស ឬ ក៏ស្លាប់នោះទេ៕ធ.ដ