ដាណឺម៉ាកនិងអាល្លឺម៉ង់ កំពុងសាងសង់ផ្លូវរូងក្រោមដីវែងជាងគេបំផុតក្នុងពិភពលោក

អាល្លឺម៉ង់៖ បន្ទាប់ពីគូសវាស ផែនការសាងសង់អស់ជាងមួយទស្សវត្សរ៍ នៅទីបំផុតទៅ ផ្លូវរូងក្រោមដី វែងជាងគេបំផុតនៅក្នុងពិភពលោក ផ្សារភ្ជាប់ ដែនកោះ ប្រទេស ដាណឺម៉ាកជាមួយ អាល្លឺម៉ង់ កំពុងត្រៀមលេចចេញរូបរាងដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក។
ចុះក្រោម ចម្ងាយ ៤០ម៉ែត្រនៅក្រោមសមុទ្របាល់ទិក ផ្លូវរូងក្រោមដីដែលមានប្រវែង ១៨គីឡូម៉ែត្រ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយរបស់អឺរ៉ុបដែលប្រើប្រាស់ថវិកាសាងសង់ ជាង ៧ពាន់លានអឺរ៉ូ ឬ ៧,១ពាន់លានដុល្លារ។ ជាគម្រោងសាងសង់កាត់ ច្រកសមុទ្រ Fehmarn Belt ភ្ជាប់ កោះ Fehmarn របស់អាល្លឺម៉ង់ និងកោះ Lolland របស់ដាណឺម៉ាក ។

តាមការវាយតម្លៃ ផ្លូវរូងក្រោមដីវែងជាងគេបំផុតក្នុងពិភពលោកនេះ នឹងចូលខ្លួនជួយសម្រួលដល់ការធ្វើដំណើរទៅនិង មក លើ កោះ ប្រទេស ដាណឺម៉ាកនិង អាល្លឺម៉ង់ នៅក្នុងឆ្នាំ ២០២៩ខាងមុខ។ ជាទម្លាប់ ពលរដ្ឋ រស់នៅ ទីក្រុង Rødby និងទីក្រុង Puttgarden ក្នុង តំបន់នោះ រាប់លាននាក់ត្រូវ ប្រើប្រាស់ កំពង់ផែចម្លង ឆ្លងកាត់ ដោយ ចំណាយរយៈ ពេលដល់ទៅ ៤៥នាទី។ ប៉ុន្តែ វត្តមានផ្លូវរូងក្រោមដីនេះ នឹងកាត់បន្ថយរយៈពេលមកត្រឹម ៧នាទី ដោយជិះរថភ្លើង និង ១០នាទី ដោយរថយន្ត។

ក្រៅពីនោះ ផ្លូវរូងក្រោមដីនេះក៏ត្រូវបានប៉ាន់ប្រមាណ ថា នឹងអាច សម្រួលដល់ការដឹកជញ្ជូនទំនិញ និង បង្កើតការធ្វើដំណើរតាមផ្លូវគោក ឆ្លងកាត់ស៊ុយអ៊ែតនិងអឺរ៉ុបកណ្តាល ដែល មានមានចម្ងាយខ្លីជាងពេលមុន ១៦០គីឡូម៉ែត្រ។


លោក Henrik Vincentsen នាយកប្រតិបត្តិនៃក្រុមហ៊ុន Femern A/S ដែលជាក្រុមហ៊ុនរដ្ឋរបស់ដាណឺម៉ាក ទទួលបន្ទុកគម្រោងនេះ បានឱ្យដឹង ថា ខ្សែសង្វាក់ផលិតកម្មសាងសង់ដំបូង នឹង រួចរាល់ នៅចុងឆ្នាំ ២០២២នេះ ឬនៅដើមឆ្នាំក្រោយ ។ ហើយនៅដើមឆ្នាំ ២០២៤ ក្រុមហ៊ុននឹងត្រៀម ជ្រមុជធាតុ រូងក្រោមដី លើកទី ១របស់ខ្លួន ផងដែរ។


គួរជម្រាបដែរថា ដំណាក់កាលនៃ គម្រោង កំពុងដំណើរការ រួមមាន ការជីករូងចុះទៅក្រោមដី ការសាងសង់ ការដ្ឋាននៅខាងក្រោមដី ដែលមួយផ្នែកៗ មាន ប្រវែង ២១៧ម៉ែត្រ ទទឹ ង ៤២ម៉ែត្រ និងកម្ពស់ ៩ម៉ែត្រ ខណៈ កំពង់ផែផ្គង់ផ្គង់ បរិក្ខារ នានា មានមូលដ្ឋាននៅ លើទឹកដី ដាណឺម៉ាក ត្រូវបានបញ្ចប់។


គួរជ្រាបថា នេះជាគម្រោងដែលអាល្លឺម៉ង់ និងដាណឺម៉ាក បានចុះហត្ថលេខាលើសន្ធិសញ្ញាសាងសង់ផ្លូវរូងក្រោមដីតាំងពីឆ្នាំ ២០០៨ បន្ទាប់ពីបានសិក្សា ទៅលើផលប៉ះពាល់ភូមិសាស្ត្រ និងបរិស្ថាន ដោយប្រទេសទាំងពីរ ៕ដោយ:បណ្ដូលពេជ្រ

ads banner