អង្គការលើកលែងទោសអន្តរជាតិ៖ ក្រុមហ៊ុនMeta បំផុសការស្អប់ខ្ពើម និង ការកាប់សម្លាប់ ជនជាតិ ភាគតិច រ៉ូហ៊ីងយ៉ា

អង់គ្លេស់ ៖ អង្គការ លើកលែងទោសអន្តរជាតិ​ (Amnesty International) បានចេញផ្សាយរបាយការណ៍ថ្មីមួយ នៅចុងសប្តាហ៍នេះ ដោយ ចង្អុលចោទ ហ្វេសប៊ុករបស់ក្រុមហ៊ុន Meta ថាជាអ្នកបំផុស បំផុសព័ត៌មាន ជំរុញ ឱ្យមានការស្អប់ខ្ពើម និងការ កាប់សម្លាប់ ជនជាតិរ៉ូ ហ៊ី ងយ៉ា ដែលជាជនជាតិភាគតិចមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧។ តាម Amnesty International ក្រុមហ៊ុន Meta ទំនងជាបានដឹងច្បាស់ពីសកម្មភាអុលអាល បង្កផល ប៉ះពាល់សិទ្ធិមនុស្ស នេះ តែគេ មិន ខ្វល់ សោះ ដោយសារ ប្រាក់ចំណេញកប់ពពក ។

តាម របាយការណ៍កម្រាស់ ជាង ៧០ទំព័រ ដែលសិក្សាស្រាវជ្រាវ ដោយអង្គការក្រៅរដ្ឋាភិបាលរបស់អង់គ្លេស Amnesty International ប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្វេសប៊ុករបស់ក្រុមហ៊ុន Meta បាន ដើរ តួសំខាន់ ក្នុងការបំផុស អំពើ ហិង្សា និ ងការ ស្អប់ ខ្ពើម លើ ជនជាតិ រ៉ូហ៊ីងយ៉ា រហូត នាំឱ្យជនជាតិភាគតិចមីយ៉ាន់ម៉ាប្រមាណ ជាង ៨ ម៉ឺន ៥សែននាក់ រត់ ភៀស ខ្លួន ចេញទៅ ជ្រក កោន ក្នុង ជំរំ នៅ បង់ក្លាដែសជាប្រទេស ជិត ខាងមកដល់សព្វថ្ងៃ។

នៅលើបណ្តាញហ្វេសប៊ុក រាល់សារ ការបញ្ចេញមតិ និងការចែករំលែក បែប ហិង្សានិង បែបស្អប់ខ្ពើម បានរីកសាយភាពលឿនស្លេវ និងធំទៅៗ តាមរយៈប្រព័ន្ធទាញយកអ្វីដែលគេពិភាក្សាច្រើនជាងគេឱ្យលោតអណ្តែតឡើង (ប្រព័ន្ធ Algorithm)។ នៅក្នុងរបាយការណ៍ដដែល អ្នកប្រើប្រាស់ដែលមានទំនោរស្អប់ខ្ពើម ជនជាតិរ៉ូហ៊ីងយ៉ា បានប្រើប្រាស់ពាក្យសម្តី ស្អប់ខ្ពើម ធ្ងន់ធ្ងរ និង បង្ហាញពីការចង់សម្លាប់ ជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយ មិនលាក់លៀម ដែលវាជាការ ពន្យុះក្រុមយោធា របបសឹក ឲ្យ កាន់តែចេញប្រតិបត្តិការកាន់តែ ពេញទំហឹងឡើង។

ចំពោះការមិនគិតគូរអំ ពីខ្លឹមសាររបស់ មាតិកា ដើម្បីទាញយកប្រាក់ចំណេញ ផ្នែក ពាណិជ្ជកម្មចេញ ពីកំណើនអ្នកប្រើប្រាស់ ក្រុមហ៊ុនMeta ត្រូវតែសងជំងឺចិត្តដល់ជនរងគ្រោះ ដើម្បី បង្ហាញពីការទទួលខុសត្រូវរបស់ខ្លួន។ នេះជាការការលើកឡើងរបស់ Amnesty International ដោយបន្តថា ជនរងគ្រោះជន ជាតិភាគតិចមីយ៉ាន់ម៉ា បានស្នើសំណងផ្លូវចិត្ត ពីក្រុមហ៊ុន Meta ក្នុងទំហំទឹកប្រាក់ ១លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុង កម្មវិធីបណ្តុះបណ្តាល អប់រំ នៅ ជំរំជនភៀសខ្លួនប្រទេសបង់ក្លាដែស។

ប៉ុន្តែ ក្រុមហ៊ុន Meta បានច្រានចោល នូវសំណើខាងលើនេះ កាលពីខែកុម្ភៈឆ្នាំ ២០២១។ អង្គការ យុវជន ភៀសខ្លួន រ៉ូហ៊ីងយ៉ា បាន ដាក់ បណ្តឹង ប្រឆាំង Meta នៅ អង្គការ កិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍ សេដ្ឋកិច្ច។
គួរជ្រាបថា ជាង ៥ឆ្នាំ មកនេះ ជនជាតិ ភាគតិច កាន់ សាសនា អ៊ីស្លាមបាន រង អំពើ ហិង្សា ការបង្ក្រាប កាប់ សម្លាប់ដោយ យោធា ភូមា រហូត រត់ គេចខ្លួន ជ្រក កោន ក្នុង ទឹក ដី បង់ក្លាដែស ឯ ជំរំ Cox’s Bazar ដែលគេចាត់ទុកថាជាទង្វើប្រល័យពូជសាសន៍។

ក្រោ មការដឹកនាំរបស់របបសឹកផ្តាច់ការនៅ ប្រទេសមីយ៉ាន់ម៉ា មិនត្រឹមតែ ជនជាតិ ភាគតិចទេ សូម្បីពលរដ្ឋទូ ទាំងប្រទេស តែម្តងនៅពេលនេះ ក៏បានរងគ្រោះ ពីអំពើហិង្សា ការ បង្ក្រាប ពី សំណាក់ក្រុម យោធាភូមា តាំងពី រដ្ឋប្រហារ មក ខណៈស្ថានភាពនយោបាយផ្ទៃក្នុងភូមានៅស្រពេចស្រពិលនៅឡើយ។ លោកស្រី អ៊ុង សានស៊ូជី ក្នុងសប្តាហ៍នេះ ទើបត្រូវបានរបបសឹកកាត់ទោសឱ្យ ជាប់ពន្ធធនាគារចំនួន ៣ឆ្នាំ ធ្វើឱ្យ ទោសសរុបរបស់ មេដឹកនាំរូបនេះ ឡើងរហូតដល់ទៅ ២៣ឆ្នាំហើយ៕
ដោយ:បណ្តូល ពេជ្រ

ads banner