ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វាពីរករណីបន្ថែមទៀត

ថៃ៖ កាសែតបាងកកប៉ុស្ដិ៍ផ្សាយនៅថ្ងៃអាទិត្យថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងប្រទេសថៃបានរកឃើញករណីឆ្លងជំងឺអ៊ុតស្វាពីរករណីបន្ថែមទៀតដែលនាំឱ្យករណីជំងឺអ៊ុតស្វានៅខេត្តភូកេត ប្រទេសថៃ។ ករណីអ៊ុតស្វាសរុបមានចំនួន១០ករណីគិតចាប់ពីជំងឺនេះរីករាលដាលមក។

អ្នកជំងឺទាំងពីរនាក់មានម្នាក់ជាស្ត្រីជនជាតិថៃនិងម្នាក់ទៀតជាបុរសជនជាតិអាល្លឺម៉ង់។នេះបើតាមការបញ្ជាក់របស់នាយកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ប្រទេសថៃ លោក វេជ្ជបណ្ឌិតOpas KarnKawinpong។

វេជ្ជបណ្ឌិតOpas KarnKawinpong និយាយថាស្ត្រីជនជាតិថៃជាបុគ្គិលិកផ្នែកបម្រើសេវាអតិថិជន។ស្ត្រីរូបនេះចាប់ផ្ដើមឈឺ និងគ្រុនក្ដៅកាលពីថ្ងៃទី១៦ខែកញ្ញា។ស្ត្រីរូបនោះបានទៅទិញថ្នាំពេទ្យនៅឱសថស្ថានក្បែរផ្ទះ។ ស្ត្រីរូបនោះបាន ប្រាប់ក្រុមគ្រូពេទ្យថាខ្លួនមានទំនងទំនងជិតដិតជាមួយនឹងបុរសជនជាតិអាល្លឺម៉ង់រូបនោះ។ស្ត្រីរូបនោះអះអាងថាខ្លួនមិនបានទាក់ទងអ្នកណាក្រៅពីបុរសអាល្លឺម៉ង់រូបនោះឡើយ។

ក្រុមអាជ្ញាធរថៃបានសហការគ្នាគ្រប់ផ្នែកព័ន្ធមានទាំងអាជ្ញាធរខេត្ត មន្ត្រីសុខាភិបាល ស៊ើបអង្កេតស្វែងរកបុរសជនជាតិអាល្លឺម៉ង់។នៅពេលរកឃើញបុរសរូបនោះ ក៏មានមានឆ្លងជំងឺអ៊ុតស្វានេះដែរ៕ ដោយ៖ វណ្ណ ស័ក្កិ

ads banner