លោកគ្រូអ្នកគ្រូ និងកុមារកំព្រានៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ទទួលអំណោយពីសប្បុរសជន
ខេត្តកំពង់ចាម៖ សកម្មភាពប្រកបទៅដោយគុណធម៌ លោកវរៈសេនីយ៍ឯក ស្វាយ សុីប៊ុណ្ណា និងភរិយានាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងលោកវរៈសេនីយ៍ទោ ហុងសេងម៉ាច និងភរិយាបាននាំយកអំនោយចែកជូនដល់លោកគ្រូអ្នកគ្រូចំនួន ១២នាក់ និងកុមារកំព្រាចំនួន ៦៧នាក់ដោយលោកគ្រូទទួលបានថវិការម្នាក់ ៥មុឺនរៀលចំណែកកុមារកំព្រាក្នុងម្នាក់ៗមួយមុឺនរៀល អង្ករមួយបេ ៥០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ ១៥កេស មីសៀម ២កេស ទឹកត្រីមួយយួរ ទឹកសុីអុីវមួយយួរនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ។

លោក ស្វាយ សុីប៊ុណ្ណា ក៍បានឱ្យដឹងដែរថា អំណោយក្នុងថ្ងៃនេះក៍មានការចូលរួមពីសប្បុរសជនមួយចំនួនផងដែរដូចជា លោក សុខ រស់ និងភរិយាអ្នកលក់កំព្យុទរ័នៅផ្សារកំពង់ចាមថវិកាចំនួន ១០មុឺនរៀល លោកផល្លា អ្នកលក់ស្បែកជើងក្នុងផ្សាររាត្រីក្រុងកំពង់ចាមអំណោយមី ២កេស ទឹកត្រីមួយយួរ ទឹកសុីអុីវមួយយួរ ទឹកម្ទេសមួយយួរ។

លោក ស្វាយ សុីប៊ុណ្ណា ក៍បានផ្ដាំផ្ញើរអោយប្អូនៗក្មួយៗកុមារកំព្រាត្រូវខិតខំរៀនសូត្រធ្វើខ្លួនឱ្យក្លាយជាកូនល្អសិស្សល្អ និងមិត្តល្អជៀសវាងប្រព្រឹត្តរឿងអបាយមុខទាំងឡាយដែលសង្គមស្អប់ខ្ពើមដើម្បីឱ្យក្លាយជាពលរដ្ឋល្អចូលរួមបម្រើការងារ ក្នុងសង្គម ព្រោះយើងទាំងអស់គ្នាជាសសរទ្រូងនៃប្រទេសជាតិ លោកស្វាយសុីប៊ុនណ្ណាក៍បានសន្យាបន្តជួយនៅពេលក្រោយជាបន្តបន្ទាប់ទៀត ៕ លី ពៅ

