ក្រសួងបរិស្ថានរៀបចំការប្រកួតគូរគំនូរ និងថតរូបទាក់ទងនឹងការប្រែប្រួលអាកាសធាតុសម្រាប់កុមារ និងយុវជន

ភ្នំពេញ៖ មន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា ក្រោមកិច្ចសហការជាមួយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ក្រសួងនឹងរៀបចំការប្រកួតគូរគំនូរ និងការថតរូបទាក់ទងនឹងការប្រែប្រួលអាកាសធាតុសម្រាប់កុមារ និងយុវជនដែលដំណើរការនៃការទទួលរូបភាព និងផ្ទាំងគំនូរប្រព្រឹត្តទៅចាប់ពីពេលផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការកៀរគរការចូលរួមរបស់កុមារ យុវជន អាណាព្យាបាល និងសាធារណជនទូទៅអំពីឥទ្ធិពលនិងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈសិល្បះគូរគំនូរនិងថតរូបសម្រាប់កុមារចាប់ពីអាយុ ៨ដល់១៧ឆ្នាំ និងសម្រាប់ យុវជនដែលមានអាយុចាប់ពី ១៨ ដល់៣៥ឆ្នាំ សំដៅកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅរកការបញ្ចេញកាបូនតិច។

ខាងក្រោមនេះជាលីង ឬQR code លើផ្ទាំងរូបភាពសម្រាប់ព័ត៌មានលម្អិតនៃការប្រកួត និងពាក្យសុំចូលរួម៖

  • ឯកសារទស្សនទាន: https://ncsd.moe.gov.kh/kh/resources/document/concept/note/photo-and-drawing/competition/kh
  • ពាក្យសុំចូលរួម: https://ncsd.moe.gov.kh/kh/dcc/resource/document/application/form/kh៕ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner