ក្រសួងអប់រំបន្តបើកវគ្គបំប៉នគ្រូឧទ្ទេសថ្នាក់ជាតិស្តីពីវិធីសាស្រ្ដបង្រៀននិងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី២ ឆមាសទី១

កំពត៖ នាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ដែលគាំទ្រថវិកាដោយមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF III) បានរៀបចំសិក្ខាសាលាបំប៉នគ្រូឧទ្ទេស ថ្នាក់ជាតិ ស្តីពីវិធីសាស្រ្ដបង្រៀនិងការប្រើប្រាស់កញ្ចប់សម្ភារ គណិតវិទ្យាថ្នាក់ដំបូង (ថ្នាក់ទី) ឆមាសទី១។

សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំនាយកដ្ឋានបឋមសិក្សា អង្គការដៃគូ អ្នកសម្របសម្រួល លោកគ្រូ អ្នកគ្រូដែលជាក្រុមជំនាញថ្នាក់ជាតិសរុបទាំងអស់ចំនួន ១៥១រូប( ស្រី ៥៤រូប)នៅខេត្តកំពត។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
ឱ្យគ្រូឧទ្ទេសថ្នាក់ជាតិយល់ច្បាស់ពីខ្លឹមសារ វិធីសាស្រ្តបង្រៀន ការវាយតម្លៃក្នុងដំណើរការសិក្សា ដែលមាននៅក្នុងសៀវភៅណែនាំគ្រូ -,ឱ្យគ្រូឧទ្ទេសថ្នាក់ជាតិយល់ច្បាស់ពីការបញ្ជ្រាបការគ្រប់គ្រងថ្នាក់រៀន និងយេនឌ័រនៅក្នុងសកម្មភាពបង្រៀន
-អនុវត្តវិធីសាស្ត្របង្រៀន និងយុទ្ធវិធីថ្មីៗ ដែលមានក្នុងសកម្មភាពតាមមេរៀននីមួយៗ ឱ្យមានប្រសិទ្ធភាព ,ដើម្បីឱ្យគ្រូឧទ្ទេសថ្នាក់ជាតិមានសមត្ថភាពប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី២ ឆមាសទី១ សម្រាប់បំប៉នបន្តដល់គ្រូបង្រៀនថ្នាក់ទី១ ប្រកបដោយប្រសិទ្ធភាព៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner