របៀបវារៈចំនួន៥ បានលើកយកមកពិភ្សាក្នុងកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានបូក៣ លើកទី១៩

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ បានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានបូក៣ លើកទី១៩ ដែលមានសហប្រធានជាឧត្តមមន្ត្រីបរិស្ថានប្រទេសមីយ៉ាន់ម៉ា និងប្រទេសបូកបី និងមានការចូលរួមពីឧត្តមមន្ត្រីបរិស្ថាន នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងឧត្តមមន្ត្រីបរិស្ថានប្រទេសចិន ជប៉ុន និងកូរ៉េ។

កិច្ចសន្ទនានេះផ្តោតលើរបៀបវារៈដូចខាងក្រោម៖
-វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី លើកវិស័យបរិស្ថាន
-កិច្ចផ្តួចផ្តើមសកម្មភាពឆ្លើយតបនឹងសំណល់ប្លាស្ទិកសមុទ្រក្នុងក្របខ័ណ្ឌអាស៊ានបូកបី
-ការរៀបចំសកម្មភាពសម្រាប់ឆ្នាំ២០២២ ដល់ ២០២៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានបូកបី
-ការពិនិត្យលើសំណើរកិច្ចសហប្រតិបត្តិការថ្មីៗ ក្នុងក្របខ័ណ្ឌ អាស៊ានបូកបី
-ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក៣ លើកទី១៨ នៅឆ្នាំ២០២៣ ប្រទេសឡាវ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner