ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៥ករណី ទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។ ដូច្នេះ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.!

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់ ២៨នាក់(ស្រី ១នាក់), ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៣នាក់, ប្រើប្រាស់ ០ករណី ឃាត់ ១នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ២០,៥៨ក្រាម និង១កញ្ចប់តូច, មេតំហ្វេតាមីន(Wy) ស្មើរ ២,៨៤ក្រាម, កេតាមីន(Ke) = ១០០២,៤២ក្រាម។

ជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៨អង្គភាព៖ ១មន្ទីរ. ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកKe ១០០២,៤២ក្រាម។ ២បន្ទាយមានជ័យ: ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យកIce ២,៦៦ក្រាម។ ៣កំពង់ចាម. អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។ ៤កំពត. ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៤២ក្រាម។ ៥រាជធានីភ្នំពេញ. ជួញដូរ ៣ករណី ឃាត់ ៨នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៧,២៧ក្រាម។ ៦ព្រះសីហនុ. ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២,៧០ក្រាម។ ៧ប៉ៃលិន. ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៣,៧៤ក្រាមនិងWy ២,៨៤ក្រាម។ ៨ត្បូងឃ្មុំ. រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។ កងរាជអាវុធហត្ថ ១អង្គភាព៖ ១បន្ទាយមានជ័យ. ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៨៣ក្រាម។ ២តាកែវ. ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៤៨ក្រាម។ ៣ឧត្តរមានជ័យ. ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៤៨ក្រាម ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner