យុត្តិធម៌ និងភាពស្អាតស្អំរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវតុលាការបារាំងផ្តល់ជូន គឺជាបរាជ័យ នៃមនុស្សបំផ្លាញសង្គម
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីសប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី»នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ដោយសារតែសម្តេចចង់បានតែការសម្រេចប៉ុណ្ណឹងប៉ុណ្ណោះ។
ជាមួយនឹងការប្រកាសទទួលយកសេចក្តីសម្រេចនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងមិនមានការប្តឹងទៅសាលាឧទ្ធរណ៍នោះទេ ហើយអះអាងថា ប្រសិនបើ លោក សម រង្ស៉ី ប្តឹងទៅសាលាឧទ្ធរណ៍នោះ សម្តេចនឹងកំដរតតាំងក្តីជាមួយ មេក្រុមប្រឆាំងក្រៅច្បាប់នេះដល់ទីបញ្ចប់។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តើ ហ៊ុន សែន ចង់បានអ្វី ទើបបានជាតាមវ៉ៃដល់ផ្ទះ គឺ ហ៊ុន សែន ចង់បានភាពស្អាតស្អំនៅទីនោះ អត់មានចង់បានអីទេ។ ពួកគេគិតថា ពួកគេឈ្នះ គេអាចនិយាយទៅរួច ប៉ុន្តែខ្ញុំគួរតែដកស្រង់សាលក្រមទាំងមូលជាភាសាបារាំង ដែលមាន១៣ទំព័រ»។