ជំនន់ទឹកទន្លេធ្វើឱ្យដំណាំស្រូវក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំង រងផលប៉ះពាល់ ក្នុងរយៈពេល ១សប្តាហ៍ បើទឹកទន្លេមិនស្រក ឬ ស្រកយឺតនឹងរងការខូចខាត ដែលនឹងត្រូវស្តារឡើងវិញពេលទឹកស្រកផុត

ខេត្តកំពង់ឆ្នាំង ៖ ដោយសារស្ថានភាពទឹកជំនន់ឆ្នាំនេះខ្ពស់ជាងឆ្នាំងចាស់ ធ្វើឱ្យស្រូវស្រាលបង្កើនរដូវ របស់ប្រជាពលរដ្ឋ ក្នុងស្រុកចំនួន៣ បានរងការប៉ះពាល់ចំនួន ប្រមាណ ៨០០ហិកតា និងបើក្នុងរយៈពេល១សប្តាហ៍ស្ថានភាពទឹកមិនស្រកចុះ ឬ ស្រកយឺត នឹងត្រូវខូចខាតទាំងស្រុង នេះជាកាបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ប្រាប់អ្នកយកពត៏មានយើងនៅសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ។

លោក ងិន ហ៊ុន បានបញ្ជាក់ថាៈ នៅថ្ងៃម្សិលម៉ិញ ( ថ្ងៃទី១០ខែ-តុលានេះ ) រូបលោក និងមន្ត្រីនៃមន្ទីរកសិកម្ម បានអមដំណើរ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងក្រុមការងារក្រសួង ចុះពិនិត្យ វាយតម្លៃផលប៉ះពាល់ដោយសារទឹកជំនន់ចំពោះដំណាំស្រូវស្រាលបង្កើនរដូវ និងដំណាំរួមផ្សំ ក្នុងភូមិសាស្ត្រ ឃុំសែប ស្រុកកំពង់ត្រឡាច ,ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ,និងឃុំខុនរ៉ង ឃុំពន្លៃ ស្រុកបរិបូណ៌ ។ ជាលទ្ធផលនៃការចុះពិនិត្យឃើញថា៖ ដោយស្ថានភាពទឹកទន្លេឆ្នាំនេះឡើងខ្ពស់ជាងឆ្នាំចាស់ កំពស់ ២,៦០ម៉ែត្រ (កំពស់ទឹកនៅស្ថានីយ៍ផ្សារក្រោមមានកំពស់ ៩,៨០ម៉ែត្រ គិតត្រឹមថ្ងៃទី១០ ខែតុលា ) ធ្វើឲ្យដំណាំស្រូវស្រាលបង្កើនរដូវចំនួន ៧៩៩,២០ហិកតា ទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹកទន្លេ ប្រសិនបើទឹកទន្លេ មិនស្រក ឬ ស្រកយឺត ក្នុងរយៈពេល ១សប្តាហ៍ នឹងទទួលការខូចខាតទាំងស្រុង ហើយផ្ទៃដីខូចខាតទាំងអស់នោះ អាចនឹងត្រូវ ស្តារឡើងវិញនៅពេលទឹកស្រកផុត ។

សូមបញ្ជាក់ដែរថាៈ ជារៀងរាល់ឆ្នាំពេលមានទឹកជំនន់ជន់ឡើងខ្ពស់បង្ករការខូចខាតដំណាំស្រូវ របស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម តាមរយៈមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង តែងនាំយកស្រូវពូជមកផ្តល់ជូនប្រជាពលរដ្ឋ ដែលរងការខូចខាត ដើម្បីឲ្យពួកគាត់មានលទ្ធភាព ស្តារឡើងវិញដំណាំស្រូវពេលទឹកទន្លេស្រកចុះវិញ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner