ក្រសួងប្រៃសណីយ៍ អបអរសាទរជូនចំពោះសម្តេច តេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ ពីតុលាការបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជាកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ បានចេញលិខិតអបអរសាទរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។
ក្នុងលិខិតអបអរសាទរនេះ ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមសម្ដែង អំណរសាទរនិងសេចក្តីរំភើបរីករាយ ប្រកបដោយមោទនភាពក្នុងឱកាសដែលតុលាការប្រទេសបារាំងសភាទី១៧ ន តុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងរកឃើញការពិតថា សម រង្ស៊ី បាន ប្រព្រឹត្តអំពើបរិហារកេរ្តិ៍ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ។
សាលក្រមរបស់តុលាការបារាំងនេះ បានបង្ហាញពីភាពជោគជ័យរបស់ សម្តេចតេជោនាយករដ្ឋមន្តី ដែល ទទួលបានការសម្រេចមួយសមស្របតាមបំណងប្រាថ្នារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលចង់បានយុត្តិធម៌ និងភាពស្អាតស្អំនេះ និងទាត់ចោលការថ្លែងមូលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះបុគ្គល សម រង្ស៊ី វិញត្រូវ រងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបានបញ្ជាក់ថា ពាក្យពេចន៍របស់ខ្លួន គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហារកេរ្ដិ៍ ហើយត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់៕ដោយ៖ម៉ាដេប៉ូ
