អន្តរជាតិ៖ ក្នុងឆ្នំា២០២២នេះ ហ្វេសប៊ុក មានបញ្ហាអ្វីខ្លះ បានជា ចំណូលធ្លាប់តែបាន ខ្ទង់ពាន់ៗលានដុល្លារ ធ្លាក់មកនៅត្រឹមរយពាន់ លានដុល្លា ?
រុស្ស៊ី៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ បានបន្ថែមក្រុមហ៊ុន បច្ចេកវិទ្យា យក្ស របស់សហរដ្ឋអាមេរិក គឺ Meta ដែលជាក្រុមហ៊ុនមេ របស់ Instagram និង Facebook ទៅក្នុងបញ្ជី នៃអង្គការភេរវកម្ម និង ជ្រុលនិយម ។ នេះបើយោងតាមមូលដ្ឋានទិន្នន័យ នៃសេវាសហព័ន្ធ សម្រាប់ការត្រួតពិនិត្យហិរញ្ញវត្ថុ ចុះផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ។
ប្រទេសរុស្ស៊ី កាលពីចុងខែមីនា បានហាមឃាត់ Facebook និង Instagram សម្រាប់ «ធ្វើសកម្មភាពជ្រុលនិយម» បន្ទាប់ពីអាជ្ញាធរ បានចោទប្រកាន់ក្រុមហ៊ុន Meta ពីការអត់ឱនចំពោះសកម្មភាព ស្អប់ខ្ពើម រុស្ស៉ី ក្នុងអំឡុងពេលប្រតិបត្តិការយោធា របស់រុស្ស៊ីនៅ អ៊ុយក្រែន ។
គួរបញ្ជាក់ថា Facebook និង Instagram មិនអាចដំណើការបាន ក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីខែមីនា ប៉ុន្តែប្រជាជនរុស្ស៊ីជាច្រើននាក់ បានប្រើធ្វើការប្រើប្រាស់ VPN ដើម្បីបន្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមនេះ ។
គួររំលឹកដែរថា ថ្មីៗនេះ ចាប់តាំងពីដើមឆ្នំា២០២២ មក ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស Meta ដែលជាក្រុមហ៊ុនមេ របស់ Instagram និង Facebook បានជួបបញ្ហាធំៗ ជាបន្តបន្ទាប់ បញ្ហាទំាងនោះមាន ដូចជា ចំនួនអ្នកប្រើប្រាស់បានធ្លាក់យ៉ាងគំហុក រីឯចំណូលក៏មាន ការ ធ្លាក់យ៉ាងច្រើនផងដែរ ដែលនំាឲ្យក្រុមហ៊ុនមួយនេះ បាន បិទការិយាល័យមួយយ៉ាងសំខាន់ ក្នុងរដ្ឋ New York ដែលរដ្ឋ លំដាប់ទីមួយ របសសហរដ្ឋអាមេរិក ហើយបញ្ហាដែលធំជាងគេនោះ គឺដៃស្តំារបស់ក្រុមហ៊ុន Meta ក៏បានធ្វើការចាកចេញពី ក្រុមហ៊ុន នេះផងដែរ ។ ការចាកចេញពីសំណាក់ដៃស្តំាម្នាក់នេះ ក៏ជាហេតុនំា ឱ្យចំណូល របស់ក្រុមហ៊ុន Meta ធ្លាក់ចុះផងដែរ ។
ដៃស្តំាក្រុមហ៊ុន Meta នោះជាអ្នកណា ?
ស្ត្រីម្នាក់ដែលនៅពីក្រោយការជោគជ័យ និងជាអ្នកនំាចំណូល រាប់ ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Meta របស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg គឺលោកស្រី Sheryl Sandberg ដែលគាត់បាននៅជាមួយក្រុមហ៊ុននេះ អស់រយៈពេលជាង ១៤ឆ្នំាមកហើយ ពោលគឺចាប់ពីពេលចាប់ផ្តើមដំណើការ ក្រុមហ៊ុនមួយនេះ ។
ចំពោះបញ្ហាខាងលើទំាងនេះ បានធ្វើឲ្យ Mark Zuckerberg មហាសេដ្ឋីលើពិភពលោក ដែលធ្លាប់តែឈរនៅលំដាប់ទី៥ ឥទ្បូវនេះត្រូវបានធ្លាក់មកនៅចំណាត់ថ្នាក់ទី ២៧ វិញ ។ រីឯអ្នកវិនិយោគជាមួយក្រុមហ៊ុន Meta ក៏មានការព្រួយ បារម្ភខ្លំាងណាស់ដែរ ព្រោះមិនដឹងវាសនា របស់ក្រុមហ៊ុនមួយនេះ អាចស្តារទ្បើងវិញបាន ឬក៏អត់នោះទេ ៕
