លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដង្ហែរអង្គកឋិនទាន ដើម្បីនាំយកបច្ច័យទៅជួសជុលដំបូលព្រះវិហារ នៅវត្តព្រះឥន្ទកោសីយ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម លោកជំទាវឧកញ៉ មន្រ្តីរាជការ និងពុទ្ធបរិស័ទ ជិតឆ្ងាយបានឯកភាពគ្នាផ្ដើមធ្វើបុណ្យកឋិនទាន ដើម្បីនាំយកបច្ច័យចំនួន ១២១លានរៀល និង៦.០០០ដុល្លារ ទៅជួសជុលដំបូលព្រះវិហារ នៅវត្តព្រះឥន្ទកោសីយ៍ ស្ថិតនៅក្នុងភូមិទ្រាំង ឃុំស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ អង្គកឋិនទាននេះបានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃពុធ ២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋគ្រប់រូបអាចជួបជុំគ្នា ធ្វេីបុណ្យតាមបែបព្រះពុទ្ធសាសនា ។

នៅក្នុងពិធីអង្គកឋិនទាននេះលោកជំទាវកិត្តិសង្គហបណ្ឌិត បានប្រសិទ្ធិពរជ័យដល់ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លាក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួម កសាងសមិទ្ធ ផលនានា នៅវត្តព្រះឥន្ទកោសីយ៍ ដើម្បីតម្កល់មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សារប្រមុខដឹកនាំប្រទេស និងប្រជាជន ខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាពនិងការអភិវឌ្ឍជានិច្ចនិរន្ត។

សូមបញ្ចាកថាពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងសាសនាព្រះពុទ្ធសាសនា។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ តាមពុទ្ធានុញ្ញាត៕ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner