អភិបាលខេត្ត កែប ថ្លែងនូវការកោតសរសើរ និងអរគុណចំពោះ មន្ទីរអង្គភាពជំនាញ រដ្ឋបាលក្រុងស្រុក កងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ អភិវឌ្ឍន៍ខេត្ត និងការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ
ខេត្តកែប ៖ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដែលរាយការណ៍ដោយលោកនាយករដ្ឋបាលសាលាខេត្ត នៅរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះ មន្ទីរអង្គភាពជំនាញ រដ្ឋបាលក្រុងស្រុក កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារអភិវឌ្ឍន៍ខេត្ត និងកិច្ចការការពារសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ បបានល្អប្រសើរនាពេលកន្លងមក។
ឯកឧត្តមបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីឆ្លងសេចក្តីព្រាង របាយការណ៍ទ្ធផលការងារ ប្រចាំ ត្រីមាសទី០៣ និងលើកទិសដៅអនុវត្តការងារត្រីមាសទី០៤ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ។
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍បន្តថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ ខេត្តកែប មានភ្ញៀវទេសចរណ៍មកកំសាន្តច្រេីនកុះករ លេីសពីបណ្តាឆ្នាំកន្លងមក ព្រមទាំងមិនមាន បញ្ហា ឬអសន្តិសុខអ្វីកេីតឡេីងគួរឱ្យកត់សម្គាល់ឡេីយ លេីសពីនេះ ការចូលរួមផ្សព្វផ្សាយ បង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាក្នុងខេត្តក៏មានការចូលរួមយ៉ាងផុលផុសផងដែរ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗ មួយចំនួនដូចជា បន្តពង្រឹងយន្តការតាមដាន ត្រួតពិនិត្យនូវការរំលោភបំពានកាន់កាប់ និង ទន្រ្ទា ន ដីធ្លី គ្រប់ ប្រភេទ ពីសំណាក់ជនខិលខូចអោយខាងតែបាន បន្តជម្រុញប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឱ្យទៅទទួលការ ចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ពិសេសដូសទី៣ ដូសទី៤ និងដូសទី៥។ បន្តទប់ស្កាត់ និងបង្ក្រាប ចំពោះទីតាំងធ្វើអាជីវកម្មភ្នាល់ល្បែងស៊ីសងគ្រប់ប្រភេទដែលខុសច្បាប់ក្នុងមូលដ្ឋាន។ អាជ្ញាធរ ក្រុង ស្រុក ត្រូវពិនិត្យមើលការសាងសង់ សំណង់ អនាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាតិ។
ពង្រឹងទប់ស្កាត់ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំចំពោះរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងត្រូវរួមសហការគ្នារៀបចំសោភ័ណភាពខេត្ត ដេីម្បីត្រៀមរៀបចំពិធីបុណ្យអ៊ុទូកសមុទ្រនាពេលខាងមុខនេះ ៕ Sila Sarin
