ជំនន់ទឹកភ្លៀង បានវាយប្រហាស្រុកចំនួន ០៩ និងផ្ទៃដីប៉ះពាល់ជាង ០៦ម៉ឺនហិចតា

បាត់ដំបង៖ ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់បានបង្កជាជំនន់ទឹកភ្លៀងជនជោលិចលង់នៅតាមបណ្តាស្រុកជាច្រើននៅក្នុងខេត្តបាត់ដំបង និងធ្វើអោយផ្ទៃដីប៉ះពាល់ជាង ០៦ម៉ឺនហិចតា។

យោងតាមរបាយការណ៍បឋមពីលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា ផលប៉ះពាល់ខូចខាតបន្ថែមដំណាំស្រូវ និងដំណាំ សាកវប្បកម្ម ដំណាំកសិឧស្សាហ៍កម្មព្រមទាំងការវាយតម្លៃបឋមលេីផ្ទៃដីដែលត្រូវស្តារឡេីងវិញ និងតម្រូវការពូជស្រូវ គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ រួមមាន៖

ទី១៖ ចំពោះដំណាំស្រូវ ខូចខាតប៉ះពាល់ទៅលើស្រុកចំនួន០៩ ស្មើ៤៦ឃុំ និង២៧៣ភូមិ-ផ្ទៃដីប៉ពាល់សរុបចំនួន ៤៣០១២ហិចតា ក្នុងនោះ ផ្ទៃដីខូចខាតសរុប ២៣៦៦៨ហិចតា និង ផ្ទៃដីដែលមានលទ្ធភាពស្តារ ១៥៨០១ហិចតា។ ជាមួយគ្នានេះ តម្រូវការពូជ(ប៉ាន់ស្មានបឋម)ចំនួន ១៥៨០ តោន និង ១០០គីឡូក្រាម។

ទី២៖ ចំពោះដំណាំរួមផ្សំ និងឧស្សាហកម្ម ផ្ទៃដីប៉ះពាល់សរុបចំនួន ២៥៦២៧ហិចតា ផ្ទៃដីខូចខាតសរុបចំនួន ១០៣៤៧ហិចតា ដោយឡែកចំនួនឃុំ ភូមិ រងផលប៉ះពាល់និងខូចខាត ចំនួន២៧ឃុំ ស្មើ៣១ភូមិ ក្នុងស្រុករតនៈមណ្ឌល(មិនទាន់បូកបញ្ចូលដោយសាស្រុកមិនទាន់រាយការណ៍)៕សេឌី+លីដា

ឈុន លីដា
ឈុន លីដា
បន្ទាប់ពីឆ្លងកាត់ជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយរយៈ ក៏បានក្លាយ​ជាពិធីការិនីដ៏មានប្រជាប្រិយ បូករួមនឹងការឆ្លងកាត់វគ្គបណ្តុះបណ្តាលសារព័ត៌មានពីអ្នកជំនាញអាជីពទាំងបរទេស-ខ្មែរ បានផ្តល់ឱកាសឱ្យបុគ្គលិកបម្រើការងារឆ្នើមរូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីកម្ពុជាមាតុភូមិយើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន
ads banner
ads banner
ads banner