មនុស្សប្រុសស្រី ៤នាក់ ត្រូវជាប់ពន្ធនាគារ ម្នាក់ៗ ៣០ឆ្នាំ និង ២នាក់ ឱ្យរួចផុតពីបទចោទ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជិត ៣គីឡូក្រាម

ភ្នំពេញ ៖ លោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក ទី មុនិន្ទ ជាតំណាងអយ្យការ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ១-ឈ្មោះ ម៉េង សុភក្ត្រា ហៅ បារាំង ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ។ ២-ឈ្មោះ ចន សុខចន្ទ័ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។ ៣-ឈ្មោះ តែ លីផេងអាង ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។ ៤-ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារ ម្នាក់ៗចំនួន ៣០ឆ្នាំ ពិន័យម្នាក់ៗចំនួន ៦០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ រក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ជាង២គីឡូ។

ចំពោះ ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ ៤២ឆ្នាំ ជន ជាតិខ្មែរ និង ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ តុលាការសម្រេច ឱ្យរួចផុតពីបទចោទប្រកាន់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៥០នាទី កម្លាំងការិយាល័យប្រឆាំងការសម្អាត់ប្រាក់(ក៥) ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយក រងមន្ទីរ លោកវរសេនីយ៍ឯក មាស ហ៍ត នាយករងមន្ទីរ និង លោកវរសេនីយីឯក ជាវ វណ្ណា នាយការិយាល័យប្រឆាំងការសម្អាតប្រាក់ ដោយមានការសម្របសម្រួល ពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ នៅចំណុចក្នុងហាងបុប្ផាលាក់ខ្លួន ផ្លូវទន្លេមេគង្គ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យ ៦នាក់គឺ រួមមាន៖ ១-ឈ្មោះ ម៉េង សុភក្ត្រា ហៅ បារាំង ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ចន សុខចន្ទ័ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។ ៣-ឈ្មោះ តែ លីផេងអាង ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។ ៤-ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជន ជាតិខ្មែរ។ ៥-ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។ ៦-ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ។ សមត្ថកិច្ច បានចាប់យកវត្ថុតាង រួមមមាន៖ គ្រឿងញៀន ជាប្រភេទ មេតំហ្វេតាមីន(ICE) ២គីឡូ និង៨៤៧.០១ក្រាម៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner