អ្នកជំនាញប្រឹក្សាផ្លូវចិត្ត៖ សុំឲ្យស្ថាប័នដែលពាក់ព័ន្ធ ផ្ដល់ការសង្គ្រោះបឋមទៅដល់កុមារ ដែលរស់រានមានជីវិត ដែលរួចផុតពីការលិចទូកដ
ភ្នំពេញ៖ អ្នក ជំនាញ ប្រឹក្សា ផ្លូវ ចិត្ត ថា សុំ ឱ្យស្ថាប័ន ដែល ពាក់ ព័ន្ធ ផ្ដល់ ការ សង្គ្រោះ បឋម ទៅ ដល់ កុមារ ដែល រស់ រាន មាន ជីវិត ដែល រួច ផុត ពី ការ លិច ទូក ដ ពី ព្រោះ កុមារ ទាំង នោះ អាច ប្រឈម នឹង ការ ប៉ះ ពាល់ ស្មារតី ។
ជុំ វិញ បញ្ហា នេះ នាយិកា មជ្ឍ មណ្ឌល ស្នេហា (Sneha Centre) គឺ អ្នក នាង យឹម សុធា រី បាន ប្រាប់ ថាព្រឹត្តិការណ៍ នេះ បាន ធ្វើ កុមារ មាន ការ ភ័យ រន្ធត់ ខ្លាំង ទាំង គ្រួសារ ក៏ ដោយ វា ធ្វើ ឲ្យ ប៉ះ ពាល់ ដល់ ការ គេង មិន លក់ ភ័យ ខ្លាច និង សុបិន្ត អាក្រក់ សុទ្ធ តែ ជា ប្រតិកម្ម តប ធម្មតា ទៅ នឹង ព្រឹត្ត ការណ៍ មិន ធម្មតា ទាំង នេះ។ ដូច្នេះ ស្ថិត ក្នុង ដំណាក់ កាល នេះ អ្នក ជំនាញ គួរ តែ នៅ ជា មួយ ពួក គាត់ ដើម្បី សម្រួល សុខភាព ផ្លូវ ចិត្ត របស់ ពួគ គាត់ ក្នុង ពេល ដំបូង នេះ សិន ។
អ្នកនាង យឹម សុធា រីថា ៖ «យើង ជា អ្នក ជំនាញ ត្រូវ តែ ជួយ គាត់ ជួប ជា មួយ គាត់ ដើម្បី ឲ្យ ពួក គាត់ បាន បញ្ចេញ អារម្មណ៍ បញ្ចេញ ទុក សោក ហើយ ប្រសិន បើ យើង បាន ធ្វើ វា ក្នុង ដំណាក់ កាល នេះ ផល ប៉ះ ពាល់ ការ ប៉ះ ទង្គិត ផ្លូវ ចិត្ត ហ្នឹង គឺ វា អាច ហ្នឹង មិន សូវ ធ្ងន់ ធ្ងរ ហើយ ក៏ ជួយ សម្រួល ឲ្យ ការ ព្យាបាល ផ្លូវ ចិត្ត ក្រោយៗទៀត ដែរ »។
អ្នក នាង បន្ត ថា ប្រសិន ជា រោគ សញ្ញា នេះ នៅ តែ បន្ត យូរ អង្វែង ចាប់ ពី ៦ ទៅ ដល់ ៧ សប្ដាហ៍នូវ តែ មិន ស្រាក ស្រាន្ត កុមារ ទាំង នោះ អាច មាន ជំងឺ ប៉ះ ពាល់ ផ្លូវ ចិត្ត ដែល មាន លក្ខណៈ ធ្ងន់ ធ្ងរ។
អ្នកនាង សុធាវីបន្ថែមថា៖ «ខ្ញុំ សុំ សំណូម ពរ ឲ្យ ស្ថាប័ន ផ្សេងៗ ជា ពិសេស រដ្ឋាភិបាល និង អង្គការ សង្គមស៊ីវិល ចង់ សំណូម ពរ ឲ្យ ផ្ដល់ ការ សង្គ្រោះ បឋម ក្នុង ដំណាក់ កាល ភ្លាម ៗនេះ ឲ្យ បាន ឆាប់ រហ័ស អាច ជា ការ ផ្ដល់ ប្រឹក្សា បែប បុគ្គល ឫ ក្រុម ទៅ ឲ្យ អ្នក រស់ រាន មាន ជីវិត និង សម្រាប់ សមាជិក គ្រួសារ របស់ គាត់ ជា អ្វី ដែល ត្រូវ ធ្វើ »។
ចំណែក អ្នកស្រី មាស សាអ៊ីម អនុ ប្រធាន ផ្នែក សិទ្ធិ ស្ដ្រី និង កុមារ នៃ សមាគម អាដ ហុក បាន ប្រាប់ ថា ករណី នេះ នឹង មាន ផល ប៉ះ ពាល់ ដល់ អារម្មណ៍ កុមារ ពីព្រោះ ពួគ គាត់ ជា អ្នក ជួប ហេតុ ការណ៍ ផ្ទាល់ ហើយ ជិត ស្និត ជា មួយ កុមារ ដែល បាន បាត់ បង់ ជីវិត ដូច្នេះ ច្បាស់ ជា មាន អារម្មណ៍ ដិត ដាប ជា មួយ អារម្មណ៍ តក់ ស្លុត នូវ ការ ឈឺ ចាប់ ទាំង អស់ នេះ។
អ្នកស្រី មាស សាអ៊ីមថា៖ «រយៈ ពេល ភ្លាម ៗនេះ ពួក គាត់ អាច នៅ ឃើញ រូប ភាព ដិត ដាប ក្នុង ស្មារតី នូ វ ឡើយ ជា ពិសេស សារព័ត៏មាន ខ្លះ នៅ តែ ប្រដេញ សួរ គាត់ អំពី ស្ថានភាព នឹង ចឹង។ ចឹង យល់ ល្អ កុំ ទាន់ មាន ការ វែក ញែក សួរ គាត់ ច្រើន ភាគី ពេក អី ពីព្រោះ កុំ ឲ្យ តែ ចង់ បាន តែ ផលប្រ យោជន៍ ស្ថាប័ន សារព័ត៏មាន ខ្លួន ឯង ធ្វើ ឲ្យ មាន ផល ជះ មក ដល់ កុមារ ណា»។
អ្នកស្រីបន្តថា ការ វែក ញែក សួរ បែប នេះ វា ធ្វើ ឲ្យ ប៉ះ ពាល់ ដល់ ស្មារតី កុមារ ដោយ សារ តែ កុមារ ពួក គាត់ អត់ ទាន់ ចេះ គ្រប់ គ្រង អារម្មណ៍ និង អត់ ទាន់ ចេះ ធ្វើ មិច ឲ្យ ឆាប់ បន្សាយ នូវ អារម្មណ៍ ឈឺ ចាប់ ទាំង នេះ បាន ទេ ហើយ វា នឹង ដិត ដាប រហូត ដល់ កុមារ ពេញ វ័យ។
អ្នកស្រី សាអ៊ីមបន្ថែមថា៖ «ជា ការ ល្អ អ្នក ពាក់ ព័ន្ធ គ្រាន់ តែ ទៅ សួរ សុខ ទុក ក្នុង នាម ជា ស្គាល់ ជា ការ លើក ទឹក ចិត្ត ជា ការ ជំរុញ ឲ្យ គាត់ ចេះ ហែល ទឹក ក្នុង ការ ការ ពារ ខ្លួន ផ្ដល់ មធ្យោយ បាយ សង្គ្រោះ បឋម អ្វី ទាំង អស់ ហ្នឹង ក៏ ជា ល្អ ការ ដែរ ឫ ក៏ ប្រសិន ជា អាណាព្យាបាល របស់ គាត់ ក៏ ត្រូវ តែ មាន ការ តាម ដាន ពី ឥរិយាបថ របស់ គាត់ ថា មាន អី ផ្លាស់ ប្ដូរ មាន អី ប្រែ ប្រួល គាត់ ត្រូវ តែ ជួប ជា មួយ ហ្នឹង អ្នក ជំនាញ ប្រឹក្សា ព្យាបាល សុខភាព ផ្លូវ ចិត្ត ជា បន្ទាន់ ដែរ។ ហើយ អាហ្នឹង គឺ ត្រូវ មាន អាជ្ញាធរ ពាក់ ព័ន្ធ ក៏ ដូច ជា អង្គការ ដៃ គូ មាន កញ្ចប់ ថវិកា ដើម្បី សម្រូល ឲ្យ គាត់ ទាំង ការ លើក ចុះ ទាំង ការ ផ្ដល់ នូវ សេវា សុខភាព ផ្លូវ ចិត្ត ជូន គាត់ និង គ្រួសារ គាត់ »។
ក្រៅ ពី នេះ ទៅ ទៀត អ្នកស្រីថា មាន គ្រួសារ ខ្លះ គឺ ពួក គាត់ អត់ ទាន់ យល់ ពី ការ ថែ ទាំ កុមារ ការ ការ ពារ កុមារ និង ការ បម្រែ បម្រួល ផ្លូវ ចិត្ត របស់ កុមារ ទេ ។
សូម បញ្ជាក់ ថា កាល ពី ថ្ងៃ ទី ១៣ ខែ តុលា ឆ្នាំ ២០២២ បាន កើត មាន ករណី លិច ទូក ដរ ដែល មាន សិស្សានុសិស្ស ឆ្លង ចេញ ពី សាលា ទៅ កាន់ លំនៅ ឋាន នៅ ភូមិ កោះចម្រើន ឃុំកំពង់ ភ្នំ ស្រុក លើកដែក ខេត្តកណ្ដាល ដែល បាន បណ្ដាល ឲ្យ ស្លាប់ កូន សិស្ស ចំនួន ១១ នាក់ នឹង រស់ រាន មាន ជីវិត ចំនួន ៤ នាក់៕
ដោយ:ជា សុខនី