នយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសមានសុខុដុមនីយកម្មផ្នែកសាសនា ដែលអាចឲ្យយើងទាំងអស់គ្នាមានឱកាសអាចប្រារព្ធពិធីព្រះពុទ្ធសាសនាដូចនាពេលនេះ
ដើម្បីចូលរួមលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋអោយកាន់តែមានភាពរីកចម្រើន ស្របពេលដែលប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងតែមានភាពរីកចម្រើន លើគ្រប់វិស័យផងនោះ ។ នារសៀលថ្ងៃទី១៦ ខែកញ្ញា ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័ន្ត តេជោ ។
នៅក្នុងឱកាសសូត្រមន្តកាន់បិណ្ឌនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខាងជំនឿ និងការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយការទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសមានសុខុដុមនីយកម្មផ្នែកសាសនា ដែលអាចឲ្យយើងទាំងអស់គ្នាមានឱកាសអាចប្រារព្ធពិធីព្រះពុទ្ធសាសនាដូចនាពេលនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវអំណរគុណចំពោះ បងប្អូនប្រជាពលរដ្ឋដែលបានចូល រួមមកកាន់បិណ្ឌនាឱកាសនេះ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយរបស់ប្រពៃណីខ្មែរយើង។ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ”(ការពូតដុំបាយជាដុំៗដែល យើងហៅថា”បាយបិណ្ឌ”)។
លោកជំទាវ ឧបនាយករដ្ឋមន្រី្ត ក៏បានឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ អ្នកមានគុណទាំងអស់ ក៏ដូចជាយុទ្ធជន យុទ្ធនារី ដ៏អង់អាចក្លាហាន ដែលបានពៈលីជីវិត ដោយសារការការពារទឹកដី និង ជាតិមាតុភូមិ។
សូមរំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថានៅទីជិត ទីឆ្ងាយ តែងតែបាននំាគ្នាប្រារព្វធ្វើជារៀងរាល់ឆ្នំាមិនដែលអាក់ខានឡើយ ។ ហើយពិធីបុណ្យដ៏ធំមួយនេះ បានប្រារព្វធ្វើឡើងមានរយះពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភត្របទ ក្នុងនោះចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គឺជាថ្ងៃដាក់បិណ្ឌ ឬកាន់បិណ្ឌ ចំណែកឯថ្ងៃ១៥រោច គឺជាថ្ងៃភ្ជុំធំ ដូច្នេះប្រជាពលរដ្ឋទាំងប្រុស ទាំងស្រី ដែលជាពុទ្ធសាសនិក បានលៃលករកពេលវេលាណាមួយទៅវត្ត នៅក្នុងរដូវបិណ្ឌភ្ជុំនេះ មិនដែលអាក់ខានឡើយ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ៕