សម្តេចតេជោ ហ៊ុន សែន រំលឹកពីសោកនាដកម្មលិចទូក នៅភូមិកោះចំរើន និងណែនាំឱ្យអាជ្ញាធរត្រូវប្រុងប្រយ័ត្ន នៅរដូវទឹកឡើង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹក និងថ្លែងនូវការ សោកស្តាយចំពោះសោកនាដកម្មលិចទូក នៅភូមិកោះចំរើន ស្រុកលើកដែក ឃុំកំពង់ភ្នំ ខេត្តកណ្តាល និងបានណែរនាំឱ្យអាជ្ញាធរ ត្រូវប្រុងប្រយ័ត្ន នៅរដូវទឹកឡើង។
សម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃ សាកលវិទ្យាល័យជាតិគ្រប់គ្រងជាងប្រាំមួយពាន់នាក់ នាព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សោកនាដកម្មលិចទូក នៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ជាការ ដាស់តឿនដល់អាជ្ញាធរឱ្យមានការប្រុងប្រយ័ត្នក្នុងរដូវទឹកឡើង។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណមហាក្សត្រ និង សម្តេច ម៉ែ ដែលបានយកព្រះទ័យទុកដាក់ និងឧបត្ថមចំពោះក្រុម គ្រួសារសពដែលបានបាត់បង់ជីវិតក្នុងឧប្បត្តិហេតុលិចទូកនៅភូមិកោះចំរើន ស្រុកកោះធំ ខេត្តកណ្តាល ។សម្តេចតេជោ ក៏បានថ្លែង អំណរគុណសប្បុរសជននានាដែលបានជួយសម្រាលការលំបាកគ្រួសារសព ។
សម្តេចតេជោ ក៏បានថ្លែងកោតសរសើរចំពោះមន្រ្តី និងអ្នក សង្រ្គោះដែលបានយកចិត្តទុកដាក់ចំពោះឧប្បត្តិហេតុជួយដល់ក្រុមគ្រួសារសព៕ដោយ៖វណ្ណ លុក

