អ៊ីរ៉ង់ចាប់ផ្តើមចម្រាញ់ប្រេងរបស់ខ្លួន នៅវ៉េណេស៊ុយអេឡា

ការ៉ាកាស៖ ទីភ្នាក់ងារសារព័ត៌មាន SHANA ដែលជាប់ទាក់ទងជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji ដែលបាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមចម្រាញ់ប្រេងឆៅរបស់ខ្លួន នៅក្នុងប្រទេសវេណេស៊ុយអេឡា។

លោក Owji ត្រូវបានដកស្រង់សម្តីថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមកែច្នៃប្រេងឆៅប្រហែល ១០០០០០ បារ៉ែលក្នុងមួយថ្ងៃនៅក្នុងរោងចក្រចម្រាញ់ប្រេង El Palito របស់ប្រទេស Venezuela ។

លោកបាននិយាយថា “នេះគឺជាសុបិនដ៏យូរអង្វែង អាយុកាល ៤៣ ឆ្នាំដែលត្រូវបានសម្រេច តាមរយៈការខិតខំប្រឹងប្រែងរបស់សហសេវិករបស់ខ្ញុំ នៅឯក្រុមហ៊ុនចម្រាញ់ និងចែកចាយប្រេងជាតិអ៊ីរ៉ង់ (NIORDC)” ។

លោក Jalil Salari ប្រធានក្រុមហ៊ុន NIORDC បាននិយាយ កាលពីថ្ងៃអាទិត្យថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីពង្រីកប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងគម្រោងក្រៅប្រទេស។

យោងតាមសារព័ត៌មាន Press TV អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ១១៦លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនប្រេងរដ្ឋ Venezuelan PDVSA ក្នុងខែឧសភា ដើម្បីជួសជុល និងពង្រីករោងចក្រចម្រាញ់៕ ប្រភពពី Xinhua, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner