អត្ថាធិប្បាយ៖ ពលរដ្ឋកម្ពុជាត្រៀមកំចាត់ចោលឧបាយកលថ្មីជនក្បត់ជាតិតពូជ៣ជំនាន់
កងកម្លាំងយោធពលខេមរភូមិន្ទ បានបញ្ជាក់សាជាថ្មីបន្ថែមទៀតនៅថ្ងៃអង្គារ៍ទី១៨តុលានេះ នូវការប្តេជ្ញាការពាររាជរដ្ឋាភិបាល ក្រោយមេខ្លោងឧទ្ទាមសមរង្ស៊ីចង់បង្កើតព្រឹត្តិការណ៍ថ្មីមួយ ទៀតសម្តៅចង់អុកឡុកឆ្នាំ២០២៣ដែលមានការបោះឆ្នោត។
ទណ្ឌិតសមរង្ស៊ីបានញុះញង់ កងកម្លាំងប្រដាប់អាវុធឱ្យងើបប្រឆាំងនឹងរាជរដ្ឋាភិបាលនិងនិយាយថាគាត់នឹងមកកម្ពុជាវិញ ក្នុងឆ្នាំ២០២៣ដើម្បីរំដោះកម្ពុជា។ កាលពីម្សិលមិញកងកម្លាំងយោធពលខេមរភូមិន្ទ រួមមាន កងកម្លាំងទ័ពជើងគោក, ជើងទឹកនិងជើងអាកាស បានធ្វើញ្ញត្តិរៀងៗខ្លួន ថ្កោលទោសសមរង្ស៊ី ជាមួយការប្តេជ្ញាប្រឆាំងនឹងមេខ្លោងក្រុមឧទ្ទាមរូបនោះ។
នៅថ្ងៃអង្គារទី១៨តុលានេះ មន្ត្រីនាំ ពាក្យក្រសួងការពារជាតិនាយឧត្តមសេនីយ៍ឈុំសុជាតិ បានថ្លែងបញ្ជាក់បន្ថែមទៀតនូវការប្តេ ជ្ញារបស់កងយោធពលខេរមភូមិន្ទ។
សម្តីញុះញង់របស់មេខ្លោងក្រុមឧទ្ទាមសមរង្ស៊ីនោះ ត្រូវបានមន្ត្រីរាជការតាមក្រសួង មន្ទីរ, ស្ថាប័ននិងអង្គភាពនានា បានចេញលិខិតថ្កោលទោស និងការប្តេជ្ញាចិត្តរួមជាមួយរាជរដ្ឋាភិ បាលកំចាត់ឧបាយកលថ្មីនោះ។ ថ្ងៃនេះអប្សរាណិតមានបទអត្ថាធិប្បាយមួយក្រោម ចំណងជើងថា «ពលរដ្ឋកម្ពុជាត្រៀមកំចាត់ចោលឧបាយកលថ្មីជនក្បត់ជាតិតពូជ៣ជំនាន់»