សមាគមស្បែកជើងកម្ពុជាប្រកាសពីវត្តមានរបស់ខ្លួនជាផ្លូវការ

ភ្នំពេញ៖ សមាគមស្បែកជើងកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការដើម្បីឱ្យក្លាយ ជាស្ថាប័នសម្រាប់សម្របសម្រួលរវាងគ្រប់ភាគីពាក់ព័ន្ធ ទាំងក្នុង និងក្រៅ ប្រទេសនៃវិស័យឧស្សាហកម្មផលិតស្បែកជើងនៅក្នុងប្រទេសកម្ពុជា និងដើម្បី ការពារផលប្រយោជន៍សមាជិកផង និងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យផលិត កម្មស្បែកជើងផង។ នេះបើតាមការលើកឡើងរបស់ប្រធានសមាគម គឺលោក ឧកញ៉ា លី ឃុនថៃ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសមាគមស្បែក ជើងកម្ពុជា ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច កាលពីល្ងាចថ្ងៃទី១៤ កញ្ញា នាមជ្ឈមណ្ឌលកោះពេជ្រ។
លោកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់ថា ក្រោយពីមានសមាគម ស្បែកជើងកម្ពុជានេះហើយ ការផលិតស្បែកជើងនៅកម្ពុជានឹងត្រូវពង្រឹងគុណ ភាពបបន្ថែមទៀត ដើម្បីការប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។ លោកថា ជាការពិតវិស័យផលិតស្បែកជើងនៅកម្ពុជាកំពុងមានការរីកចំរើន តែអ្វីដែលសំខាន់នោះ គឺគុណភាពនៃផលិតផល ដែលសមាគមត្រូវយកចិត្ត ទុកដាក់ខ្ពស់បំផុត។
ក្នុងពិធីនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋ មន្ត្រីបានសំដែងការសាទរ និងកោតសរសើរចំពោះប្រធាន និងសមាជិកនៃ សមាគមស្បែកជើងកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ជាមួយទស្សនៈវិស័យ ដ៏ច្បាស់លាស់សម្រាប់ការអភិវឌ្ឍវិស័យផលិតកម្មស្បែកជើងនៅកម្ពុជា។

លោកជំទាវឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា វិស័យឧស្សាហកម្ម និងវាយនភ័ណ្ឌ ជាពិសេសការផលិតស្បែកជើងនៅកម្ពុជាបាន និងកំពុងរីក ដុះដាល និងបន្តរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយថាកម្ពុជាបានខិតខំក្នុង ការទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេសឲ្យធ្វើការវិនិយោគក្នុងវិស័យ ឧស្សាហកម្ម ជាពិសេសវិស័យឧស្សហកម្មផលិតស្បែកជើងនេះតែម្តង ដែល បានរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាលើក កម្ពស់ស្ថានភាពជីវភាពរបស់ប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើង ជាមួយ នឹងឱកាសការងារ រួមទាំងប្រាក់ចំណូលយ៉ាងសមរម្យថែមទៀតផង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner