រដ្ឋបាលខេត្តបាត់ដំបង និងប៉ៃលិន ឯកភាពកែសម្រួលផ្ទៃដីជាង១ម៉ឺនហិចតា ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង

អត្ថបទដោយ៖
AMS OneMinute

រដ្ឋបាលខេត្តបាត់ដំបង និងប៉ៃលិន ឯកភាពកែសម្រួលផ្ទៃដីជាង១ម៉ឺនហិចតា ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិនវិញ សម្រាប់បម្រើដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋដោយក្នុងនោះរួមមាន៖

* ព្រំប្រទល់ដែលខេត្តប៉ៃលិន ស្នើសុំកែសម្រួលត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១ ៣៧៦ហិចតា។

* ព្រំប្រទល់ដែលខេត្តប៉ៃលិន ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣ ៦១៨ហិចតា។

* ព្រំប្រទល់ដែលខេត្តប៉ៃលិន ស្នើសុំកែសម្រួលតាមគោលធម្មជាតិ (ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦ ៦៨៥ហិចតា។

២០ តុលា ២០២២

📚 https://www.facebook.com/ams1minute/posts/pfbid0PUnWHTDJ3neMcWfMcVEiqQxnMXEnGgSxPKKVNzHygCGTGQK8TGerozMB8JNJL6Gpl

#ams1minute

ads banner