លោក ម៉ៅ ស៊ីណាត នាំយកបច្ច័យវេរប្រគេនដល់ព្រះចៅអធិការវត្តសិរីមង្គល ដើម្បីទុុកកសាងនូវសមិទ្ធផលនានា នៅក្នុងទីអារាមវត្តឲ្យកាន់តែរីកចំរើន

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ព្រះគ្រូចៅអធិការវត្តសិរីមង្គល ទទួលបានបច្ច័យចំនួន៣.១៨៤.៥០០៛ (បីលានដប់ប្រាំបីម៉ឺនបួនពាន់ប្រាំរយរៀល) សម្រាប់ទុក្ខកសាងនូវសមិទ្ធិផលនានាក្នុងវត្ត ដែលកើតឡើងពីការចូលរួមសាមគ្គី របស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលផ្តួចផ្តើមឡើងដោយលោក ម៉ៅ ស៊ីណាត នាយការិយាល័យអភិវឌ្ឍន៍ កងពលតូចអន្តរាគមន៍លេខ៨ និងលោកស្រី រ៉េត សុធាវី ព្រមទាំងនាយ និងពលទាហាន រួមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត សិរីមង្គល (ហៅវត្តកំប្រាក់) នៅក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាមួយគ្នានេះ ក៏មានរៀបចំធ្វើកិច្ចនមស្សការ សមាទានសិល រាប់បាត្របង្សុកុល វេរប្រគេនចង្ហាន់ រួមនឹងទ័យាទានដល់ព្រះភិក្ខុសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់ដួងវិញ្ញានក្ខ័ន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន។

ព្រមទាំងដួងវិញ្ញាណក្ខ័ន្ធយុទ្ធមិត្ត យុទ្ធនារីដែលបានលះបង់អាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ រួមនឹងដួងវិញ្ញាណក្ខ័ន្ធប្រជាជនខ្មែរស្លូតត្រង់ជាង៣លានអ្នក ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបវាលពិឃាតប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា វត្តសិរីមង្គល បានកសាងឡើងនៅក្នុងអំឡុងឆ្នាំ២០១០ លើផ្ទៃដីទំហំទទឹង២០០ម៉ែត្រ និងបណ្តោយ៤០០ម៉ែត្រ ដែលមានព្រះសង្ឃគង់នៅចាំព្រះវស្សាចំនួន៤អង្គ ហើយបច្ចុប្បន្នទីអារាមនេះ នៅកំពុងមានការខ្វះខាតជាច្រើនផងដែរ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីព្រះគ្រូចៅអធិការវត្ត ព្រមជាមួយនិងលោក ចាន់ ហេង មេភូមិកំប្រាក់ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ៕សួនលីណា

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner