ប្រជាពលរដ្ឋជាង ២០០០នាក់ ត្រូវបានពិនិត្យនិងព្យាបាលជំងឺ ដោយក្រុមគ្រូពេទ្យស្ន័គ្រចិត្តយុវជន សម្តេសតេជោ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប  ៖ លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប ព្រមទាំងនាយករង នាយផ្នែក យោធិនពិការ គ្រួសារយោធិន  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស   និងប្រជាពលរដ្ឋ ជាង២០០០នាក់   នៅព្រឹក ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩ ត្រូវនឹង ថ្ងៃសៅរ៍ ១រោចខែអស្សុជ ព. ស ២៥៦៣ បានទទួល  ស្វាគមន៍ ការអញ្ជើញមកដល់  លោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សា  ភិបាល សមាគមគ្រូពេទ្យ ស្ម័គ្រចិត្ត  យុវជន  សម្តេសតេជោ  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ។ បានដឹកនាំក្រុមគ្រូពេទ្យស្ន័គ្រចិត្តយុវជន  សម្តេសតេជោ  ជាង៣០០នាក់ មកបោះទីតាំងសម្រាប់ ពិនិត្យ និង  ព្យាបាលជំងឺទូទៅ នៅវិទ្យាល័យស្នារតេជោ ៣១៧ រយៈពេលមួយថ្ងៃ ស្ថិតនៅភូមិស្នារតេជោ ឃុំបាល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប  ។
លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា  បានអោយដឹងថា៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប បានចាប់បដិសន្ធិឡើងក្រោមការផ្តួចផ្តើម ដោយគតិបណ្ឌិត របស់ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាប់ផ្តើមនៃការ កសាងក្នុងឆ្នាំ ២០០៨, ២០០៩, ២០១០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១១ បានដំណើរការ កាត់ខ្សែបូរ សម្ភោធដាក់អោយ ប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ចាប់ពីពេលនោះ មកដល់បច្ចុប្បន្ននេះ បងប្អូនយោធិនពិការ ដែលមានសេចក្តីប្រកាស ទទួលស្គាល់ ជាយោធិនពិការ របស់ក្រសួងការពារជាតិ បានចូលមករស់នៅ មានចំនួន ២៩១គ្រួសារ ក្នុងនោះយោធិនពិការ ចំនួន ២៦៦ គ្រួសារ លោកគ្រូអ្នកគ្រូ ចំនួន ២៣ គ្រួសារ ពេទ្យឆ្មបចំនួន ០២ គ្រួសារ សមាជិកសរុបរួមមាន ចំនួន ១២៩១នាក់ ប្រុសចំនួន ៦៧៤នាក់ ស្រីចំនួន ៦១៧នាក់ ។ ក្រោយទទួលបាន របបគោលនយោបាយពី ប្រមុខ នៃរាជរដ្ឋាភិបាល នូវដី ០១ហិកតាកន្លះ លំនៅដ្ឋានចំនួនមួយខ្នង ៥ម x ៧ម រួចមក បងប្អូន ផ្តោត លើការ ដាំដំណាំរួមផ្សំ និង ការចិញ្ចឹមសត្វ ដើម្បីកែប្រែ សេដ្ឋកិច្ចគ្រួសារ អោយបានប្រសើឡើង របស់ ពួកគាត់ទាំងអស់គ្នា!  បើប្រៀបធៀប ទៅនឹងកាលដែលពួកគាត់ ចូលមករស់នៅតំបូង សេដ្ឋកិច្ច របស់ពួកគាត់ ពុំសូវមានលំនឹងប៉ុន្មាននោះទេ តែរហូតមកដល់ពេលនេះ ដោយមានការព្យាយាម របស់ ពួកគាត់ និង ការយកចិត្តទុកដាក់ខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងការពារជាតិ ថ្នាក់ដឹកនាំគ្រប់ ជាន់ថ្នាក់ គាំពៀរគ្រប់បែបយ៉ាងកន្លងមក បច្ចុប្បន្ននេះ ពួកគាត់មានជីវភាព ល្អប្រសើ ដូចប្រជាពលរដ្ឋទូទៅផងដែរ ។
លោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត មានមតិសំណេះសំណាល ជាមួយ យោធិនពិការ គ្រួសារយោធិន  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស   និងប្រជាពលរដ្ឋថា៖   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មិនដែលភ្លេចបងប្អូន  យុទ្ធជនពិការ និងបងប្អូនប្រជាពលរដ្ឋ  គឺសម្តេចតែងតែគិតដល់   បងប្អូនប្រជាពលរដ្ឋជានិច្ច។
សម្តេចបានផ្តួចផ្តើមបង្កើត  សមាគនគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តាំងពីឆ្នាំ២០១២  តែមួយរយៈមុន បានព្យាបាលដល់ប្រជាពលរដ្ឋទូទៅ  ក្រោយមកយោងតាមប្រសាសន៍សម្តេច ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត  ចាប់ផ្តើមចុះមកព្យាបាលជំងឺជូន គ្រប់ភូមិភាគទាំងអស់  ដើម្បីព្យាបាលជូនដល់ នាយទាហាន ពលទាហានទាំងអស់ និង ជាពិសេសយោធិនពិការ។
ការមកពិនិត្យនិងព្យាបាលជំងឺនៅទីនេះជាលើកទីមួយ ប៉ុន្តែមិនមែនលើកទីមួយសម្រាប់ខេត្តសៀមរាប គឺលើកទីបួនហើយ។
នៅក្នុងការព្យាបាល គឺព្យាបាលនៅនិងកន្លែងដោយផ្ទាល់  បើប្រភេទជំងឺធ្ងន់  និងបញ្ជូនទៅព្យាបាលនៅពេទ្យខេត្ត  ឬត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ ចំណែកថ្លៃធ្វើរតំណើរ ហូបចុក ព្យាបាល  គឺសម្តេចតេជោ  ជាអ្នកទទួលទាំងអស់  ធ្វើរយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋ មានសុខភាពល្អ។
យោងតាមរបាយការណ៍ មានប្រពលរដ្ឋមកព្យាបាលចំនួន២២៦៧នាក់ មកពីស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកវ៉ារិនស្រុកសូទ្រនិគមន៍ ។
យោធិនពិការ    គ្រួសារយោធិន លោកគ្រូ  អ្នកគ្រូ សិស្សានុសិស្ស  ព្រមទាំងប្រជាពលរដ្ឋ  ទាំងប្រាំស្រុក  ដែលបានមកពិនិត្យ  និង  ព្យាបាល មានប្រភេទជំងឺ  ដូចខាងក្រោម ៖
១. ផ្នែក ជំងឺទូទៅ ចំនួន ១៥៦១ នាក់
២. ផ្នែក ជំងឺ មាត់ធ្មេញ ចំនួន ៩៧ នាក់
៣.ផ្នែក ជំងឺ ត្រចៀក ច្រមុះ បំពង់ក ចំនួន ៥០នាក់
៤. ផ្នែក ជំងឺ ភ្នែក   ចំនួន  ៣៣២ នាក់
៥. ផ្នែក ជំងឺ រោគស្ត្រី  ចំនួន ៧២ នាក់
៦. ផ្នែក វះកាត់តូច ចំនួន ២៣ នាក់
៧. ផ្នែក អេកូសាស្ត្រ ចំនួន ៦១ នាក់
៨. ផ្នែក ជំងឺសើស្បែក ចំនួន ២៥ នាក់
៩. ផ្នែក ជំងឺឬសដូងបាត ចំនួន ៤០ នាក់
១០. ផ្នែក មន្ទីរពិសោធន៍ ចំនួន ១៦ នាក់
ក្នុងនេះមានអ្នកជំងឺត្រូវបញ្ជូនទៅព្យាបាល បន្តចំនួន ៤៥ នាក់ ( ទៅភ្នំពេញ ចំនួន ៥ នាក់ )។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner