ជនសង្ស័យម្នាក់ ត្រូវតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទលួច

អត្ថបទដោយ៖
Kien Sereyvuth

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី នៃអធិការនគរបាលខណ្ឌច្បារអំពៅ បានចាប់ខ្លួនជនល្មើស០១នាក់ នៅម៉ោង១១និង៣០នាទីថ្ងៃទី១៤  ខែកញ្ញា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៤៣ ដ.ច.ន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ចេញដោយលោកយី សុខវួច ចៅក្រមស៊ើបសួរ សាលា ដំបូងរាជធានីភ្នំពេញ ពីបទ ៖ លួច មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ កោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។
    ជនល្មើសមានឈ្មោះ គង់ នី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចាប់ខ្លួន នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
    បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿង បញ្ចូនទៅអធិការនគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner