កម្ពុជា-ទីម័រខាងកើត ចុះកិច្ចព្រមព្រៀងលើឯកសារចំនួន ២ 🇰🇭🇹🇱
អត្ថបទដោយ៖
AMS OneMinute
កម្ពុជា-ទីម័រខាងកើត បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន ២នេះ រួមមាន៖
ទី១៖ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខាដោយ លោកស្រីបណ្ឌិត daljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត និង លោក ប៉ាន សូរសក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
ទី២៖ កិច្ចព្រមព្រៀង ស្ដីពីសេវាកម្មដឹកជញ្ជូនផ្លូវអាកាសរវាងរដ្ឋាភិបាល�នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាដោយ លោកស្រីណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត និង លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។













