ការសិក្សារៀនសូត្រ ជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍគ្មានទីបញ្ចប់
កណ្តាល ៖ ប្រធានក្រុមការងារទទួលបន្ទុកយុវជនថ្នាក់ជាតិ ស្រុកល្វាឯម និយាយថា ការសិក្សារៀនសូត្រមិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ វាជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចំរើន ភាពសុខដុម និងចីរភាព។
ឯកឧត្តម ជាប ដាវុធ ប្រធានក្រុមការងារទទួលបន្ទុកយុវជនថ្នាក់ជាតិស្រុកល្វាឯមតំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុន្នីរ័ត្នប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាលនិងជាប្រធានក្រុមការងារចុះផ្ទាល់ស្រុកល្វាឯមស្រុកសាច់កណ្ដាលនិងស្រុកកៀនស្វាយ បានលើកឡើងនៅក្នុងក្នុងពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រៀមប្រលងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ ចំនួន ១២៨នាក់ នៅវិទ្យាល័យល្វាសរ ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ និងវិស័យសំខាន់ៗមួយចំនួនទៀត។
ឯកឧត្តម លើកឡើងថា សិក្សានុសិស្សដឹងហើយថា ការសិក្សារៀនសូត្រមិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចំរើន ភាពសុខដុម និងចិរភាពទៀតផង ដូច្នេះការអបរំត្រូវតែឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងមានដំណើរការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្ម។
ដូចនេះដើម្បីពង្រឹងធនធានមនុស្សប្រកបដោយសក្តានុបល សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ កុំធ្លាក់ចុះក្នុងអបាយមុខ និងជៀសវាងពីគ្រឿងញៀន បង្ករអស្ថេរភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិ ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម បញ្ហានេះសិស្សានុសិស្សត្រូវញ៉ាំងខ្លួនឲ្យទៅជាឫស្សីដ៏រឹងមាំត្រង់ល្អ បរិសុទ្ធ មិងវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់បានទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា៖ វិទ្យាល័យល្វាសរ ក្នុងឆ្នាំ២០២២នេះមានសិស្សដែលត្រូវប្រឡងសញ្ញាបត្រទុតិយភូមិមានចំនួន 128 នាក់។ក្នុងនោះស្រី 62 នាក់ឯកឧត្តម ជាប ដាវុធ តំណាងឯឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននាំយកថវិការចំនួន ៦ លានរៀលជូនដល់លោកនាយកសាលាសម្រាប់ឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូដែលត្រូវបង្រៀនបំប៉នសិក្សានុសិស្សត្រៀមប្រឡងនិងឧបត្ថម្ភលោកនាយក ១០ ម៉ឺនរៀលលោកគ្រូអ្នកគ្រូ ៣៩ នាក់ក្នុងម្នាក់ ៥ ម៉ឺនរៀលចូលចូលរួមបុណ្យសពសិស្សសាលាមួយនាក់រួមទាំងសិស្សសាលាជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ លានរៀលផងដែរ ៕

