ក្រសួងប្រៃសណីយ៍រៀបចំឱ្យមានការគោរពទង់ជាតិរៀងរាល់ថ្ងៃធ្វើការ ដើម្បីលើកកម្ពស់មោទនភាពជាតិ

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាតែងមានការរៀបចំឱ្យមានការគោរពទង់ជាតិរៀងរាល់ព្រឹកថ្ងៃធ្វើការរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង។

ក្នុងរូបភាពនេះដែរគឺជាការចូលរួមគោរពទង់ជាតិរបស់មន្រ្តីរាជការនៃក្រសួងប្រៃសណីយក្នុង សប្ដាហ៍ទី៣ ខែតុលា ឆ្នាំ២០២២។

យោងតាមទំព័រហ្វេសប៊ុកររបស់ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា៖អនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃធ្វើការ ដើម្បីលើកកម្ពស់មោទនភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងនូវសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាពនិងចីរភាព។

បើតាមក្រសួងប្រៃសណីយ៍បានឱ្យដឹងដែរថាការរៀបចំឱ្យ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំគោរពទង់ជាតិរៀងរាល់ព្រឹកនៃម៉ោងធ្វើការចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មក ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner