សម្ដេចតេជោ៖ បេសកកម្មថ្ងៃទី១ ដោះស្រាយបញ្ហានៅខេត្តសៀមរាបផង និងខេត្តកំពង់ធំផងព្រមទាំងកិច្ចការរដ្ឋផ្សេងទៀត
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា៖ បេសកកម្មថ្ងៃទី១ សម្ដេចបានធ្វើការដោះស្រាយបញ្ហានៅខេត្តសៀមរាបផង និងខេត្តកំពង់ធំផង ព្រមទាំងកិច្ចការរដ្ឋផ្សេងទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងដូចនេះតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
សម្ដេចតេជោ បានសរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖ បេសកកម្មថ្ងៃទីមួយ ដោះស្រាយបញ្ហានៅខេត្តសៀមរាបផង និងខេត្តកំពង់ធំផង ព្រមទាំងកិច្ចការរដ្ឋផ្សេងទៀត។
សម្ដេចបន្តថា បន្តិចទៀត ជួបមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តសៀមរាប។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានធ្វើការដ៉ស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋ ក្នុងឱកាសបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយ ប្រជាពលរដ្ឋប្រមាណ ១.៨៩៥ គ្រួសារទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទៅតាំងទីលំនៅ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ។
ដោយឡែកនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជូនអង្ករចំនួន២០០តោន និងថវិកាចំនួន ១៥ម៉ឺនដុល្លារ ទៅកាន់ខេត្តកំពង់ធំ ដែលបានមកពីការរួមចំណែករបស់សប្បុរសជន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។
បច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន កំពុងស្ថិតនៅខេត្តសៀមរាប បាននិងកំពុងតែត្រៀម ដើម្បីចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងចែកនូវស្បៀងសង្គ្រោះបន្ទាន់ ព្រមជាមួយពូជស្រូវ នៅខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីប្រជាពលរដ្ឋប្រើប្រាស់ក្នុងការស្ដារឡើងវិញនូវដំណាំរបស់ខ្លួនដែលរងនូវផលប៉ះពាល់ផងដែរ៕ ដោយ វណ្ណលុក



