អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចុះពិនិត្យទីតាំងដែលសម្ដេចតេជោ ហ៊ុន សែន នឹងចែកពូជស្រូវជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានចុះពិនិត្យទីតាំងត្រៀមចែកពូជស្រូវជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បានឲ្យដឹងថា សម្រាប់ទីតាំងប្រារព្ធពិធីនៅខេត្តបន្ទាយមានជ័យនេះ មានប្រជាពលរដ្ឋ៥២២៤គ្រួសារ ដែលនឹងត្រូវទទួលនូវស្បៀងសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល ក្នុងនោះពូជស្រូវ ប្រមាណ ៩០០តោន និងគ្រឿងឧបភោគបរិភោគផ្សេងៗ ត្រូវបានរៀបចំទុកដាក់រួចរាល់ហើយ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី បញ្ជាក់ថា សម្រាប់ទីតាំងនៅខេត្តបាត់ដំបងវិញ កម្លាំងកងទ័ពជាង ៣០០នាក់ កំពុងមមាញឹកក្នុងការរៀបចំដោយក្នុងនោះ មានពូជស្រូវចំនួន ១,១០០តោន ដែលត្រៀមចែកជូនប្រជាពលរដ្ឋ។ ឯកឧត្តម បន្ដថា ការរៀបចំនៅខេត្តបាត់ដំបង នឹងត្រូវធ្វើឲ្យបានរួចរាល់នៅយប់នេះតែម្ដង។

គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ កំពុងស្ថិតនៅខេត្តសៀមរាប ដើម្បីត្រៀមជួបសំណេះសំណាល និងចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner