ក្រុមសាលារៀន វេស្ទឡាញន៍ ឡើងទៅលេខ៣ ក្នុងតារាងបណ្តោះអាសន្ន នៃការប្រកួតជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩
ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ឈានដល់សប្តាហ៍ទី១២ ក្រុមសាលារៀន វេស្ទឡាញន៍ ទទួលបាន៣ពិន្ទុបន្ថែម ឡើងទៅលេខ៣ ក្នុងតារាងបណ្តោះអាសន្ន បន្ទាប់ពីយកឈ្នះ វិទ្យាល័យ ព្រះស៊ីសុវត្តិ ៣ទល់នឹង២ ចំណែក ម្ចាស់ផ្ទះបឹងត្របែក បានយកឈ្នះវិទ្យាល័យ ជាស៊ីមសាមគ្គី ១ទល់០ ។
ជ័យជំនេះបានធ្វើឲ្យ១១ប្រកួត របស់ក្រុមសាលារៀន វេស្ទឡាញន៍ មាន១៨ពិន្ទុ ឡើងឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបណ្តោះអាសន្ន លេខ១ វិទ្យាល័យឬស្សីកែវ ឆ្លងកាត់១១ប្រកួត មាន៣០ពិន្ទុ ឈ្នះ១០ប្រកួត ចាញ់១ប្រកួត លេខ២ វិទ្យាល័យឥន្ទ្រទេវី មាន២៨ពិន្ទុ ឈ្នះ៩ ស្មើរ១ លេខ៤ វិទ្យាល័យស៊ីមសាមគ្គី មាន១៦ពិន្ទុ ចំណែកវិទ្យាល័យហ៊ុនសែនចាក់អង្រែ ១១ប្រកួតចាញ់ទាំង១១ គ្មានពិន្ទុ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ៕