លោកប្រធានាធិបតីចិន Xi Jinping នឹងក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិន សម្រាប់អាណត្តិទី៣
អត្ថបទដោយ៖
AMS OneMinute
លោកប្រធានាធិបតីចិន Xi Jinping នឹងក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិន សម្រាប់អាណត្តិទី៣ ហើយតំណែងនឹងត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល ៥ឆ្នាំបន្តទៀត។ លោកនឹងក្លាយជាប្រនាធាធិបតីដែលកាន់អំណាចលើសពីពីរអាណត្តិចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ តុលា ២០២២។
គណបក្សកុម្មុយនិស្តចិនបានបិទបញ្ចប់សមាជបក្សលើកទី២០ របស់ខ្លួនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីប្រតិភូបក្សជាង ២ ៣០០នាក់មកពីទូទាំងប្រទេស ជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកំពូលៗរបស់បក្ស រយៈជាងមួយសប្ដាហ៍។ ក្រៅតែពីតែងតាំងអគ្គលេខាធិការបក្ស ក៏មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ចំនួន២០៥នាក់ដែរ។
ការប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងសម័យប្រជុំសភាប្រជាជនចិន នៅខែមីនា ២០២៣។

France24