ព្រឹទ្ធសភាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ

ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ នេះគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតដោយរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ”។ នេះបើយិងតាមតាមសេចក្តីថ្លែងការណ៍បស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

ព្រឺត្ធសភាបន្តថា ជាពិសេសធ្ងន់ធ្ងរជាងនេះ ជនក្បត់ជាតិរូបនេះបានបង្កើតការចោទប្រកាន់អង្គព្រះមហាក្សត្រជាទីគោរព សក្ការៈថា បានឡាយព្រះហស្តលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រឆាំងនិងថ្កោលទោសជាដាច់ខាតចំពោះការប្រមាថដ៏ធ្ងន់ធ្ងរបំផុតរបស់ជនក្បត់ជាតិរូបនេះទៅលើអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជាទាំងមូល។ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់គ្រប់វិធានការចាំបាច់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទចំពោះការប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុត ដោយដាច់ខាតមិនអាចលើកលែងបានឡើយ។

ក្នុងនាមប្រជារាស្ត្រខ្មែរទាំងមូល ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជានិច្ចនិរន្តន៍។

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ខ្មែរឱ្យបានដាច់ខាត ក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈទាំងអស់៕
ដោយ៖ពលជ័យ

ads banner