មេបក្សយុវជនកម្ពុជា៖ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ប្រមាថព្រះចេស្តាព្រះមហាក្សត្រ គឺជាទង្វើដ៏ថោកទាបបំផុត

ភ្នំពេញ៖ មេដឹកនាំគណបក្សយុវជនកម្ពុជា បានសម្តែងការសោកស្តាយដែលមានអ្នកធ្វើនយោបាយចាស់វស្សាម្នាក់ គឺទណ្ឌិតក្បត់ជាតិដ៏អាក្រក់ជួរជាតិ សម រង្ស៊ី ដែលបានវង្វេងជាតិឯង ហើយតែងតែដុតកំហឹងឱ្យមាននយោយហិង្សាកើតក្នុងប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅនេះបានបន្តប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ម្តងហើយម្តងទៀត ដែលជាទង្វើវង្វេងជាតិឯង ហើយក៏ជាទង្វើដ៏ថោកទាបបំផុត។

នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរថា “វាគឺជារឿងគួរឱ្យសោកស្តាយបំផុត ដែលមានអ្នកធ្វើនយោបាយចាស់វស្សាម្នាក់នោះបានវង្វេងជាតិឯង ហើយតែងតែដុតកំហឹងឱ្យមាននយោយហិង្សាកើតក្នុងប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅឃើញថាជនម្នាក់នេះ បាននឹងបន្តប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ម្តងហើយម្តងទៀត ដែលជាទង្វើវង្វេងជាតិឯង ហើយក៏ជាទង្វើដ៏ថោកទាបបំផុត ប្រជាប្រុសស្រីខ្មែរពុំគួររាប់រកជននេះឡើយ”។

លោក ពេជ្រ ស្រស់ បានស្នើឱ្យជនក្បត់ជាតិនេះ គួរឈប់ធ្វើនយោបាយថតទៅទៀត ហើយអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំយកតម្រាប់តាម។ មេដឹកនាំគណបក្សយុវជនកម្ពុជាបានបញ្ជាក់ថា “ជនម្នាក់នោះ (ទណ្ឌិត សម រង្ស៊ី) គួរតែឈប់ធ្វើជាអ្នកនយោបាយខ្មែរតទៀតទៅ ពីព្រោះថាគ្មានជនជាតិខ្មែរណាមួយអកតញ្ញូ ជាមួយអង្គព្រះមហាក្សត្រខ្មែរឡើយ វាមានតែជនអគុណធម៌ អកតញ្ញូ សម រង្ស៊ី ម្នាក់គត់ ដែលទុយ៌សប្រមាថព្រះមហាក្សត្រខ្មែរ ជាគំរូដ៏អាក្រក់បំផុតក្នុងសង្គមជាតិខ្មែរយើង ក្នុងន័យនេះ សូមបងប្អូនជនរួមជាតិខ្មែរកុំយកគំរូតាមជនខ្វះគុណធម៌ និងអកតញ្ញូដូច (ទណ្ឌិត សម រង្ស៉ី) នោះអី”៕
ដោយ៖ពលជ័យ

ads banner