គណបក្សធម្មាធិបតេយ្យថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដែលប្រមាថអង្គព្រះមហាក្សត

ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែនម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដល់អង្គព្រះមហាក្សត ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ គណបក្សធម្មាធិបតេយ្យ សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះឧក្រិដ្ឋជនរូបនេះ ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

គណបក្សធម្មាធិបតេយ្យ ប្តេជ្ញាបន្តដង្ហែតាម អង្គព្រះមហាក្សត្រ ដោយឥតងាករ និងប្ដេជ្ញ បន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារ អង្គព្រះមហាក្សត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត។ គណបក្សធម្មាធិបតេយ្យ បន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ឲ្យអស់ពីកម្ពុជា៕
ដោយ៖ពលជ័យ

ads banner